ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ទទួលបានការគាំទ្រពីប្រជាជន សម្របទៅ តាមនិន្នាការ អភិវឌ្ឍន៍ទូទៅ “៥០ឆ្នាំមាស”ថ្មី នៃទំនាក់ទំនងចិន-ម៉ាឡេស៊ី នឹងមានភាព កាន់តែល្អប្រសើរ

“ចងចំណងមិត្តភាពពាន់ឆ្នាំ” “ធ្វើការប្រាស្រ័យទាក់ ទងដោយចិត្តស្មោះ” ។ល។ អ្នកផងទាំងពួងតែង តែប្រើប្រាស់ពាក្យដ៏ល្អបវរ ទាំងនេះមកពិពណ៌នាទំនាក់ទំនងដ៏មេត្រីភាពរវាងចិននិងម៉ាឡេស៊ី ។ លោកប្រធានរដ្ឋចិន Xi Jinping បានបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ីពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមេសា ភាគីទាំងពីរបានឯកភាពគ្នា កសាងសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ី ដែលប្រកបដោយយុទ្ធសាស្ត្រកម្រិតខ្ពស់ ដើម្បីបង្កើត“៥០ឆ្នាំមាស”ថ្មី នៃទំនាក់ទំនងរវាងចិននិងម៉ាឡេស៊ី ។

ក្នុងស្ថានការណ៍ថ្មី តើត្រូវកសាងសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ីប្រកបដោយយុទ្ធសាស្ត្រកម្រិតខ្ពស់តាមរបៀបណា? លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើបីចំណុច ពោលគឺ “ប្រកាន់ខ្ជាប់នូវភាពជាម្ចាស់ការខាងយុទ្ធសាស្ត្រ និងធ្វើកិច្ចសហការជាយុទ្ធសាស្រ្ត ដែលប្រកបដោយស្តង់ដារខ្ពស់” “ប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍ ដើម្បីបង្កើតជាគំរូភាព នៃការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់” និង“បន្តវេនចំណងមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់ និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងការរៀនសូត្រអរិយធម៌ពីគ្នា” ។

បើមើលពីស្រទាប់យុទ្ធសាស្ត្រ គំនិតឯកភាព រួមមួយចំនួន ដែលថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរបានឈានដល់លើកនេះ បានឈរលើមូលដ្ឋាននៃទ្វេភាគីផង ហើយក៏យកឈ្នះលើទ្វេភាគីផងដែរ ដែលមានអត្ថន័យជាក់ស្តែងដ៏សំខាន់ ។ មួយផ្នែក ភាគីទាំងពីររំលឹកឡើងវិញពីការគាំទ្រយ៉ាងមុតមាំទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួនក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា ។ មួយផ្នែកទៀត ចិននិងម៉ាឡេស៊ីសុទ្ធតែផ្តួច ផ្តើមឱ្យបង្កើន សាមគ្គីភាពនិង កិច្ច សហប្រតិបត្តិការ ដើម្បីទប់ទល់នឹងហានិភ័យនិងបញ្ហាប្រឈម ហើយសន្យាថា នឹងរួមគ្នាគាំពារ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ក្នុងនាមជាប្រធានផ្លាស់វេន នៃអាស៊ាន ភាគីម៉ាឡេស៊ីក៏បានបង្ហាញថា អាស៊ាននឹងមិន ឯកភាពជាមួយរាល់ទង្វើណាមួយ ដែលដំឡើងពន្ធគយដោយឯកតោភាគីទេ ។ នេះបានបញ្ចេញសញ្ញាយ៉ាង ច្បាស់លាស់ទៅកាន់ពិភពលោកថា នឹងរួមគ្នាទប់ទល់ នឹងការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយនិងការបដិបក្ខគ្នាជាក្រុម ហើយប្រយុទ្ធប្រឆាំង នឹងចរន្តបញ្រ្ចាស នៃឯកតោភាគីនិយម និងគាំពារនិយម ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ បានរួមគ្នាធ្វើជាសាក្សីនៃការផ្លាស់ប្តូរ ឯកសារសហប្រតិបត្តិការ ទ្វេភាគីជាង៣០ច្បាប់រវាងចិននិងម៉ាឡេស៊ី ដែលគ្របដណ្តប់វិស័យជាច្រើនដូចជា កិច្ចសហប្រតិបត្តិការខាងគំនិតផ្តួចផ្តើមសកលធំបី សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មសេវាកម្ម បន្ទប់ពិសោធន៍ចម្រុះ បញ្ញាសិប្បនិម្មិត ផ្លូវដែកនិងការនាំចេញកសិផលទៅកាន់ប្រទេសចិនជាដើម ។ អាចប៉ាន់ប្រមាណថា ក្នុង “៥០ឆ្នាំមាស”ថ្មីខាងមុខ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងម៉ាឡេស៊ីនឹងមានភាពកាន់តែជិតស្និទ្ធ និងមានគុណភាពកាន់តែខ្ពស់ ដើម្បីជំរុញឱ្យប្រទេស ទាំងពីរសម្រេចបាន នូវការអភិវឌ្ឍកាន់តែធំ ។
“រួមសុខរួមទុក្ខ និងចែករំលែក វិបុលភាពជាមួយគ្នា” នេះជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដនៃសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ី ។ ឈរលើទីចាប់ផ្តើមថ្មី កសាងសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ីប្រកបដោយយុទ្ធសាស្ត្រកម្រិតខ្ពស់ ទទួលបានការគាំទ្រពីប្រជាជន សម្របទៅតាម និន្នាការអភិវឌ្ឍន៍ទូទៅ ដែលនឹងបំពេញបន្ថែមកម្លាំង ចលករថ្មី ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ អាចប៉ាន់ប្រមាណថា “៥០ឆ្នាំមាស”ថ្មីនៃទំនាក់ទំនងរវាងចិន និងម៉ាឡេស៊ីនឹងមានភាពកាន់តែល្អប្រសើរ ៕

To Top