ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសលោក Putin៖ប្រជាជាតិជាច្រើនកំពុងស្វែងរកវិធីសាស្ត្រដើម្បី បំផ្លាញការសន្ទនារវាង អាមេរិកនិងរុស្សី

RT News

បរទេស៖យោងតាមការរបស់ RT លោក Kirill Dmitriev បេសកជនវិនិយោគរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា តួអង្គបរទេសជាច្រើនកំពុងព្យាយាមបំផ្លាញកិច្ចសន្ទនារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក Dmitriev បានថ្លឹងថ្លែងក្នុងកិច្ចពិភាក្សារបស់គាត់ជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Steve Witkoff នៅទីក្រុង St. Petersburg កាលពីសប្តាហ៍មុន ដែលផ្តោតលើការស្វែងរកដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន។

លោក Dmitriev បានហៅការចរចារកន្លងមកថាមានផលិតភាពខ្លាំងប៉ុន្តែបានអះអាងថា ភាគីទីបីកំពុងព្យាយាមរារាំងវឌ្ឍនភាពនេះដោយក្នុងនោះ លោកបានមានប្រសាសន៍ថា ៖បុគ្គលជាច្រើន រចនាសម្ព័ន្ធ ដឹកនាំជាច្រើននិងប្រទេសជាច្រើនកំពុងព្យាយាមបង្អាក់កិច្ចសន្ទនារបស់យើងជាមួយសហរដ្ឋអាមេរិក។

លោក Dmitriev បានកត់សម្គាល់ទៀតថា ៖មានយុទ្ធនាការឃោសនាយ៉ាងសកម្មប្រឆាំងនឹងរុស្ស៊ីនៅសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទំនាក់ទំនងជំហររបស់រុស្ស៊ីដោយផ្ទាល់ ហើយនេះពិតជាត្រូវបានធ្វើរួច។

លោកបានមានប្រសាសន៍ដែរថា៖មានការសន្ទនាដ៏មានសារៈប្រយោជន៍ខ្លាំងណាស់ដែលកំពុងដំណើរការ។ វាពិតជាកំពុងបន្តនៅក្នុងលក្ខខណ្ឌដ៏លំបាកខ្លាំងណាស់ ការវាយប្រហារឥតឈប់ឈរ និងព័ត៌មានមិនពិតឥតឈប់ឈរ។ នៅ​ពេល​សួរ​ថា​តើ​ភាគី​ទាំង​សង​ខាង​មាន​ការ​រីក​ចម្រើន​ឬ​យ៉ាង​ណា បេសកជន​បាន​ឆ្លើយ​ថា៖ ពេលវេលា​មកដល់វានឹង​ប្រាប់អ្នកគ្រប់យ៉ាង៕

ប្រែសម្រួល៖ស៊ុនលី

To Top