បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTទីក្រុងមូស្គូ នឹងពិចារណារាល់ការ វាយប្រហារដោយទីក្រុងគៀវ លើគោលដៅ របស់រុស្ស៊ី ដោយប្រើមីស៊ីល Taurus ដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ ដែលជាការចូលរួម ដោយផ្ទាល់ ពីទីក្រុងប៊ែរឡាំង ក្នុងជម្លោះអ៊ុយក្រែន នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Maria Zakharova បានព្រមាន។
ការអត្ថាធិប្បាយ របស់លោកស្រីកើតឡើង បន្ទាប់ពីលោក Friedrich Merz អធិការបតីអាល្លឺម៉ង់ចូលមកបានបង្ហាញថា លោកនឹងបើកចំហ ក្នុងការផ្គត់ផ្គង់ក្រុងកៀវ នូវមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ Taurus។
គួរឲ្យដឹងដែរថា អាវុធនេះ មានចម្ងាយវាយប្រហារ ដល់ទៅ៥០០ គីឡូម៉ែត្រ មានន័យថា ពួកវាអាចប្រើដើម្បីវាយប្រហារ គោលដៅដែលជ្រៅ នៅក្នុងទឹកដីរុស្ស៊ីបាន។
មកទល់ពេលនេះអធិការ បតីបណ្តោះអាសន្ន របស់អាល្លឺម៉ង់លោក Olaf Scholz បានបដិសេធម្តងហើយម្តងទៀត នូវសំណើរបស់ទីក្រុងកៀវ សម្រាប់មីស៊ីល ដោយលើកឡើងពីការភ័យខ្លាច នៃជម្លោះនឹងអាចរីករាលដាល កាន់តែធំជាងនេះ។
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Zakharova បាននិយាយថា ទោះបីជាមីស៊ីលនឹង ត្រូវផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែនក៏ដោយ ក៏ពួកគេនៅតែត្រូវបានគ្រប់គ្រង ដោយប្រទេសអាល្លឺម៉ង់ មានន័យថាទីក្រុង Berlin នឹងចូលរួមដោយផ្ទាល់នៅក្នុងជម្លោះប្រសិនបើមីស៊ីល ត្រូវបានប្រើប្រាស់ពិតមែននោះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
