“យើងទទួលបានការយកចិត្តទុក ដាក់ជាច្រើនតាមរយៈពិព័រណ៍ ទំនិញប្រើប្រាស់ចិនអន្តរជាតិ ។ ជឿជាក់ថា ស្របពេល ដែលគោលនយោបាយពង្រីកការបើកទូលាយត្រូវបានអនុវត្តជាបន្តបន្ទាប់និងបរិយាកាសប្រកបអាជីវកម្មត្រូវបានកែលម្អ សេដ្ឋកិច្ចចិននឹង រក្សានិន្នាការ អភិវឌ្ឍន៍ប្រកប ដោយស្ថិរភាពនិងភាពរឹងមាំ ។ យើងពោរពេញទៅ ដោយជំនឿចិត្ត ចំពោះទីផ្សារចិន “។ នៅក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៥ ដែលបានបិទបញ្ចប់នៅថ្ងៃទី ១៨ ខែមេសា លោកស្រី Liu Xingshu អគ្គនាយិកា នៃក្រុមហ៊ុន DFS ដែលជាពាណិជ្ជករលក់រាយ ទំនិញប្រណីតផ្នែក ទេសចរណ៍ស្ថិតនៅក្រោមឱវាទក្រុមហ៊ុន LVMHGroup បារាំងប្រចាំនៅតំបន់ចិនបានបង្ហាញ ពីមតិយោបល់ដូចពោលខាងលើ ។
សហគ្រាសទុនបរទេស ដូចសហគ្រាស របស់លោកស្រី អ៊ីចឹង ដែលមានសុទិដ្ឋិនិយម ចំពោះប្រទេសចិន គឺមានចំនួន ច្រើនណាស់ ។ ក្នុងបរិបទបច្ចុប្បន្ន ដែលគាំពារនិយម ផ្នែកពាណិជ្ជកម្ម កំពុងងើបឡើងវិញ និងការប្រើប្រាស់ពន្ធគយ យ៉ាងអនាធិបតេយ្យ របស់សហរដ្ឋអាមេរិកកំពុង ប៉ះពាល់ដល់ការ ធ្វើសកលភាវូបនីយ កម្មសេដ្ឋកិច្ច ព្រឹត្តិការណ៍ អំពីទំនិញ ប្រើប្រាស់ ដែលធ្វើឡើង ក្រោមប្រធានបទ”រួមគ្នាចែករំលែកឱកាសបើកទូលាយ រួមគ្នាកសាងជីវភាព ឱ្យកាន់តែ ល្អបវរ”លើកនេះគឺ កាន់តែមានតម្លៃ ។ ក្នុងរយៈពេល ៦ ថ្ងៃកន្លងទៅនេះ ពិព័រណ៍ទំនិញប្រើប្រាស់ លើកនេះបានទាក់ទាញ សហគ្រាសចំនួន ១៧៦៧ សហគ្រាសនិងម៉ាកយីហោចំនួន ៤២០៩ ដែលមកពីប្រទេសនិងតំបន់ចំនួន ៧១ ជុំវិញពិភពលោក ទំហំជួញដូរតាមបំណង នៃកិច្ចសហប្រតិបត្តិការ នៅនឹងកន្លែង មានចំនួន ៩ ម៉ឺន ២ ពាន់លានយាន់ ប្រាក់ចិន ។ មិនថា ប្រទេសដែលចូលរួមពិព័រណ៍ ចំនួនម៉ាកយីហោ ឬមួយក៏កម្លាំងឥទ្ធិពលក្តី ក៏សុទ្ធតែបានបំបែក កំណត់ត្រាខ្ពស់ថ្មី ។

តើកម្លាំងទាក់ទាញបែបនេះមកពីណា ? ទិន្នន័យបាន បង្ហាញថា នៅឆ្នាំ ២០២៤ ទំហំសរុប នៃការលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមចិន បានឡើងដល់ ៤៨,៨ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៣,៥ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលជាទីផ្សារប្រើប្រាស់ ទំនិញធំទីពីរនិងជាទីផ្សារលក់រាយ តាមបណ្តាញអ៊ីនធឺណេត ធំទីមួយលើទូទាំងពិភពលោកក្នុងរយៈពេលជាង ១០ ឆ្នាំជាប់ៗគ្នា ។ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ទីផ្សារប្រើប្រាស់ របស់ចិនសម្រេចបាន នូវការចាប់ ផ្តើមប្រកប ដោយភាពនឹងនរជាទូទៅ ហើយទំហំសរុប នៃការលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង ៤,៦ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំមុនដែលលឿនជាង ១,១ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ។
ក្រុមហ៊ុនសាជីវកម្ម វិទ្យាសាស្ត្រ Boston នៃសហរដ្ឋអាមេរិកបានថ្លែងថា ដើម្បីសម្របទៅ តាមនិន្នាការថ្មី នៃការប្រើប្រាស់ របស់ចិន ពួកគេបាននាំយកផលិតផល ច្នៃប្រឌិតថ្មីចំនួន ៥ ទៅចូលរួមពិព័រណ៍ ដែលគ្របដណ្តប់ វិស័យជាច្រើន ដូចជា ការគ្រប់គ្រងទម្ងន់ និងការព្យាបាលជំងឺដុំមហារីកជាដើម ហើយរំពឹងថា នឹងជំរុញតម្រូវការខាងការ ប្រើប្រាស់ក្នុងវិស័យ សុខភាពរបស់ប្រទេសចិន តាមរយៈការផ្គត់ផ្គង់ប្រកបដោយភាពច្នៃប្រឌិតថ្មី ។ លោក Liu Yunfeng អគ្គនាយកប្រតិបតិ្តរង នៃក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ប្រចាំ នៅតំបន់ចិនបានថ្លែងថា ក្រុមហ៊ុននេះបានដាក់តាំងបង្ហាញស៊េរីរថយន្តចំនួន ១១ នៃម៉ាកយីហោជាច្រើនរបស់ខ្លួន នៅឯពិព័រណ៍ទំនិញប្រើប្រាស់លើកនេះ ដែលបានឆ្លុះបញ្ចាំងពីពាក្យសន្យារយៈពេល យូរនិងជំនឿចិត្តយ៉ាងមុតមាំ របស់ក្រុមហ៊ុន Volkswagen ចំពោះទីផ្សាររបស់ចិន ។
ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៥ មិនត្រឹមតែបានដាក់តាំង បង្ហាញផលិតផលថ្មីៗជាបន្តបន្ទាប់ប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ នូវឱកាសកាន់តែ ទូលំទូលាយសម្រាប់”ប្រែក្លាយពីសហគ្រិន ដែលចូលរួមពិព័រណ៍ ទៅជាពាណិជ្ជករបណ្តាក់ទុន”ផងដែរ ។
ទោះបីជាពិព័រណ៍ទំនិញប្រើប្រាស់ បានបិទបញ្ចប់ហើយក៏ដោយ ក៏ប៉ុន្តែរឿងរ៉ាវនៃ”ឱកាសចិន”នៅតែបន្តកើតមានដដែល ។ ប្រទេសចិនបាននិងកំពុងបំពេញ តាមពាក្យសន្យា របស់ខ្លួនតាមរយៈសកម្មភាព ជាក់ស្តែងជាបន្តបន្ទាប់ ពោលគឺ ទ្វាររបស់ចិននឹងបើកចំហរឹតតែធំ ។ បើនិយាយ ចំពោះការវិនិយោគបរទេស តើឱកាសនៅឯណា អនាគតនៅឯណា ? ចម្លើយ គឺមិនបាច់និយាយ ក៏គេដឹងដែរ ៕
