ព័ត៌មានអន្តរជាតិ

អេស្តូនីជឿជាក់ថា រុស្ស៊ីអាចនឹងវាយប្រហារ ទៅលើណាតូក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអេស្តូនីលោក Margus Tsahkna បានអះអាងថា រុស្ស៊ីអាចឈ្លានពានប្រទេសបាល់ទិក ប៉ុន្តែអង្គការណាតូនៅតែមានពេលជាច្រើនឆ្នាំដើម្បីរៀបចំការប្រយុទ្ធនេះនោះទេ។ 

ទោះបីជាយ៉ាងណាក្តីប្រធានាធិបតី Vladimir Putin បានច្រានចោលការអះអាងម្តងហើយម្តងទៀតដែលថាទីក្រុងមូស្គូថាមានផែនការឈ្លានពានណាមួយចំពោះសមាជិកណាតូថាជាសមហេតុសមផលដែលមានបំណងបំភ័យប្រជាជននៅអឺរ៉ុបខាងលិច និងបង្ហាញអំពីភាពត្រឹមត្រូវនៃការកើនឡើងដ៏ធំនៃការចំណាយយោធា។

នៅក្នុងបទសម្ភាសន៍ជាមួយ France 24 កាលពីថ្ងៃសុក្រលោក Tsahkna បានអះអាងថា យើងមានពេលពីរបីឆ្នាំដើម្បីរៀបចំសម្រាប់សមត្ថភាពឈ្លានពានពេញលេញរបស់ រុស្ស៊ី ហើយនឹងដើម្បីត្រៀមខ្លួន នៅតាមព្រំដែនរបស់ប្លុក។

រដ្ឋាភិបាលទីក្រុង​ Tallinn បានផ្តល់ជំនួយយោធាដែលមានតម្លៃជិត៥០០ លានអឺរ៉ូ ឬច្រើនជាង១,៤ភាគរយ នៃ GDP របស់ខ្លួនដល់ទីក្រុងគៀវចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ 

គួរឲ្យដឹងដែរថាប្រទេសអេស្តូនី ឡាតវី និងលីទុយអានី ក៏ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមប្រទេសទាំង៦ ដែលគាំទ្រការជំរុញដោយចក្រភពអង់គ្លេស និងបារាំង ក្នុងការដាក់ពង្រាយ កម្លាំងធានា របស់លោកខាងលិចទៅកាន់អ៊ុយក្រែន នៅពេលដែលការប្រយុទ្ធបានបញ្ចប់នៅទីនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top