ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិថៃថា ថៃទិញសព្វាវុធ បន្ថែមពីអាមេរិកឬអត់ គឺវាអាស្រ័យលើលទ្ធផល នៃការចរចាពាណិជ្ជកម្ម នាពេលខាងមុខ ជាមួយមន្ត្រីអាមេរិក

Bangkok Post

បរទេស៖ ថាតើថៃទិញសព្វាវុធ បន្ថែមពី អាមេរិកឬអត់ គឺវាអាស្រ័យលើលទ្ធផល នៃការចរចាពាណិជ្ជកម្ម នាពេលខាងមុខ ជាមួយមន្ត្រីអាមេរិក, នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា គណៈប្រតិភូថៃដឹកនាំ ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Pichai Chunhavajira គ្រោងនឹងចរចា ជាមួយមន្ត្រីអាមេរិកនៅថ្ងៃពុធ ជុំវិញពន្ធគយ ៣៦% លើការនាំចេញរបស់ថៃ ទោះបីជាពន្ធភាគច្រើនត្រូវបានផ្អាក រហូតដល់ខែកក្កដាក៏ដោយ។

លោក Phumtham បានច្រានចោល ការដែលមិនទំនងថា វិធានការពន្ធរបស់អាមេរិក នឹងប៉ះពាល់ដល់ផែនការទិញ យន្តហោះចម្បាំងរបស់កងទ័ពអាកាសទេ បន្ទាប់ពីអ្នកខ្លះបានលើកឡើងថា ប្រទេសថៃគួរតែពិចារណាទិញ បច្ចេកវិទ្យាយោធា និងសព្វាវុធពីទីក្រុងវ៉ាស៊ីនតោន។

អ្នកខ្លះបានប៉ាន់ស្មានថា ប្រទេសថៃអាចនឹងប្តូរពីយន្តហោះ Gripen ផលិតដោយស៊ុយអែត ទៅជាយន្តហោះចម្បាំង F-16 ដែលផលិតដោយ សហរដ្ឋអាមេរិក ។

យោងតាមលោក Phumtham គឺថា លក្ខខណ្ឌមួយ នៃការទិញយន្តហោះ F-16 គឺដើម្បីទទួលបានប្រាក់កម្ចី ពីសហរដ្ឋអាមេរិក ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់គម្រោងនេះ ដែលជារឿងមិនធម្មតាដែលត្រូវធ្វើ។
ប្រែសម្រួលៈ ណៃ តុលា

To Top