ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង ចូលទៅក្នុងសមុទ្រ ប្រទេសថៃ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងបាត់ខ្លួនម្នាក់

Photo: 191 Emergency Centre via Wassayos Ngamkham)

បរទេស៖ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin ប្រទេសថៃ កាលពីព្រឹកថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានអាកាសយានិក៣នាក់ និងមនុស្សម្នាក់បាត់ខ្លួន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ 191 បានរាយការណ៍ពីគ្រោះថ្នាក់នៅម៉ោង ៨៖១៥នាទី ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ ចេញពីសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត Phetchaburi ។

រមណីយដ្ឋានមាត់សមុទ្រមានទីតាំងនៅជិតព្រលានយន្តហោះក្នុងស្រុក Hua Hin នៃខេត្ត Prachap Khiri Khan ដែលមានចម្ងាយប្រហែល ៨ គីឡូម៉ែត្រពីទីប្រជុំជន Hua Hin ។

យន្តហោះ DHC-6-400 Twin Otter កំពុងហោះចេញពីអាកាសយានដ្ឋាន ដោយមានបំណងដឹកអ្នកលោតឆ័ត្រយោងជាច្រើននាក់សម្រាប់ការអនុវត្តហ្វឹកហ្វឺន។

មុន​ពេល​ធ្លាក់​ មាន​អាកាសយានិក​៣​នាក់ អ្នកមេកានិក​២​នាក់ និង​វិស្វករ​យន្តហោះ​ម្នាក់​នៅ​លើ​យន្តហោះ នោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top