ព័ត៌មានអន្តរជាតិ

រថយន្តបុករះ សម្លាប់មនុស្ស៩នាក់ ក្នុងព្រឹត្តិការណ៍ ជួបជុំកំសាន្តមួយក្នុងទីក្រុង Vancouver ប្រទេសកាណាដា

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យ៉ាងហោចណាស់ មានមនុស្ស៩នាក់ បានបាត់បង់ជិវិត នៅពេល ដែលរថយន្តមួយគ្រឿង បានបើកឆ្លងកាត់ និងបុករះពិធីបុណ្យតាមដងផ្លូវ Lapu Lapu ក្នុងទីក្រុង Vancouver ប្រទេសកាណាដា កាលពីល្ងាចថ្ងៃសៅរ៍។

អ្នកថ្មើរជើងមួយចំនួនទៀតបានរង របួសនៅក្នុងហេតុការណ៍នេះ ហើយបើយោងតាមសេចក្តី​ថ្លែងការណ៍​បាន​អាន​ថា អ្នក​បើក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ ចាប់​ខ្លួនរួចហើយផងដែរដោយ ប៉ូលិស​បាន​បញ្ជាក់​ថា ជន​សង្ស័យ​ជា​បុរស​អាយុ​៣០​ឆ្នាំ ជាអ្នកនៅក្នុងរស់​នៅ​ទីក្រុង Vancouverផ្ទាល់តែម្តង។

របាយការណ៍ដដែល​បាន​សង្កត់​ធ្ងន់​ថា​៖​នៅ​ពេល​នេះ យើង​មាន​ទំនុក​ចិត្ត​ថា​ឧប្បត្តិហេតុ​នេះ​មិន​មែន​ជា​អំពើ​ភេរវកម្ម​ទេ។ នៅក្នុងសន្និសីទសារព័ត៌មាន ដាច់ដោយឡែកមួយ ប៉ូលីសបាននិយាយថា អ្នកបើកបរ ត្រូវបានស្គាល់ ដោយភ្នាក់ងារអនុវត្ត ច្បាប់ នៅក្នុងកាលៈទេសៈជាក់លាក់ ។ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយក្រុម​ភ្ញៀវ ដែលចូលរួម​ក្នុង​ពិធី​បុណ្យ​និងបានរក្សា​គាត់ទុក​រហូត​ដល់​មន្ត្រី​បាន​មក​ដល់​កន្លែងកើតហេតុ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន The Vancouver Sun បានរាយការណ៍ថា អ្នកបើកបានធ្វើការបញ្ជាក់ ប្រាប់ទៅកាន់អ្នកទស្សនា បន្ទាប់ពីមាន ការប៉ះទង្គិចគ្នាថាគាត់ ពិតជាមានការសុំទោស ខ្លាំងមែនទែន ចំពោះអ្វី ដែលបានកើតឡើង ។ យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសរងគ្រោះមានបញ្ហា សុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។

អភិបាលក្រុងលោក Ken Sim បាននិយាយ នៅលើបណ្តាញសង្គម X ថាគាត់ ពិតជាមានភាពតក់ស្លុត និងសោកសៅយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់ នៅក្នុងពិធីបុណ្យលើកនេះហើយ គាត់បានសរសេរថា ៖ យើងចូលរួមរំលែកទុក្ខជាមួយនឹងអ្នករងផលប៉ះពាល់ទាំងអស់ និងជាមួយសហគមន៍ ហ្វីលីពីនរបស់ទីក្រុង Vancouver ក្នុងអំឡុងពេលដ៏លំបាក នេះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top