ព័ត៌មានអន្តរជាតិ

លោក Zelensky សារភាពថា ប្រទេសអ៊ុយក្រែន នឹងមិនអាចទាមទារ យកតំបន់ Crimea មកវិញតាមរយៈកម្លាំង យោធាបានទេ

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានទទួលស្គាល់ថា អ៊ុយក្រែននឹងមិនមានយោធា ដែលចាំបាច់ ដើម្បីដណ្តើម យកតំបន់ Crimea មកវិញដោយកម្លាំងនោះទេ ខណៈដែលឧបទ្វីបនេះ បានចូលរួមជាមួយរុស្ស៊ី ក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិ។

ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​រដ្ឋប្រហារ ​ដែល​គាំទ្រ​ ដោយ​លោកខាងលិច ​ក្នុង​ទីក្រុង​គៀវ​កាលពីដើម​ឆ្នាំ​នោះ ហើយ​ចំពេល​មាន​ការ​ភ័យ​ខ្លាច ​នៃ​ការ​បង្ខំ​ឱ្យ​ អ៊ុយក្រែន​ ធ្វើ​ជា​តំបន់​និយាយ​ភាសា​រុស្សី លើសលុប ។ កន្លងមកអ៊ុយក្រែន​ បាន​បន្ត​ទាមទារ​អធិបតេយ្យភាព​ លើ​គ្រីមេ Crimea ដោយ​ប្តេជ្ញា​ម្តង​ហើយ​ម្តង​ទៀត​ថា​នឹង​យក​វា​មក​វិញ។

កាលពីថ្ងៃសុក្រ Interfax-Ukraine បានដកស្រង់សម្តីលោក Zelensky ថា ៖វាជាការពិតដែលប្រធានាធិបតី Trump បាននិយាយ… ថាអ៊ុយក្រែនមិនមានអាវុធគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងឧបទ្វីបគ្រីមៀឡើងវិញ ដោយកម្លាំងបានទេ ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានសម្តែងក្តីសង្ឃឹមថា ទណ្ឌកម្មបន្ថែមទៀត និងសម្ពាធការទូតលើរុស្ស៊ី នឹងអំណោយផល ដល់ការពិភាក្សា នាពេលអនាគតលើ បញ្ហាទឹកដី ប៉ុន្តែបន្ទាប់ពីទីក្រុងគៀវ និងមូស្គូបានចុះហត្ថលេខា បទឈប់បាញ់មួយជាមុនសិន។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ចេញផ្សាយនៅថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា “គ្រីមៀនឹងនឹងនៅជាមួយរុស្ស៊ី” ក្រោមកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដោយបន្ថែមថា Zelensky ក៏យល់ពីរឿងនេះរួចរាល់ហើយផងដែរ។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀង ដែលបានស្នើឡើង ដោយទីក្រុងវ៉ាស៊ីនតោន រួមមានការទទួលស្គាល់ របស់សហរដ្ឋអាមេរិក អំពីអធិបតេយ្យភាព របស់រុស្ស៊ីលើតំបន់គ្រីមេ ការ បង្កក នៃជម្លោះនៅតាមខ្សែ បន្ទាត់ជួរមុខបច្ចុប្បន្ន និងការទទួលស្គាល់ ការគ្រប់គ្រង របស់ទីក្រុងម៉ូស្គូលើផ្នែកមួយចំនួនធំ នៃអតីតតំបន់អ៊ុយក្រែន ទាំងបួនដែលបានបោះឆ្នោត ចូលរួមជាមួយរុស្ស៊ី ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top