ព័ត៌មានអន្តរជាតិ

របាយការណ៍ SIPRI រកឃើញថា ការចំណាយយោធារបស់ពិភពលោកកើនឡើង ដល់កំណត់ត្រាជិត ៣ទ្រីលានដុល្លារ កាលពីឆ្នាំ២០២៤

RT NEWS

បរទេស៖យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន ស្រាវជ្រាវសន្តិភាពអន្តរជាតិនៅទីក្រុង Stockholm ហៅកាត់ថាSIPRI បានឱ្យដឹងថា ការចំណាយលើផ្នែកយោធាសកលបានកើនឡើងច្រើនជាងឆ្នាំណាទាំងអស់កាលពីឆ្នាំ២០២៤ ពោលគឺជាងពេលណាទាំងអស់ចាប់តាំងពីសង្គ្រាមត្រជាក់។

របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​កត់​សម្គាល់​កំណើន​យ៉ាង​ឆាប់​រហ័ស​ជា​ពិសេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​មជ្ឈិមបូព៌ា។យោងតាមរបាយការណ៍បានឱ្យដឹងថា ការចំណាយសរុបបានឡើងទៅដល់២,៧ទ្រីលានដុល្លារ ដែលនេះជាការកើនឡើងប្រចាំឆ្នាំដ៏ខ្លាំងបំផុតក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក។

របាយការណ៍ដោយSIPRI បានសរសេរថា ប្រទេសជាង១០០ ជុំវិញពិភពលោកបានបង្កើនការចំណាយយោធារបស់ពួកគេនៅឆ្នាំ២០២៤ ដោយបន្ថែមថា រដ្ឋាភិបាលត្រូវបាន បង្កើនអាទិភាពសន្តិសុខយោធាជាញឹកញាប់និងដោយចំណាយលើសពីផ្នែកថវិកាជាតិផ្សេងទៀត។

ក្នុងនោះផងដែរយោងតាមរបាយការណ៍បានឱ្យដឹងថា អ៊ុយក្រែនមាន បន្ទុកយោធាដ៏ធំបំផុត នៅទូទាំងពិភពលោក ជាមួយនឹងការចំណាយកើនឡើងដល់ជិត៦៥ពាន់លានដុល្លារ ស្មើនឹង ៣៤ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

គួរឲ្យដឹងដែរថាការចំណាយផ្នែកយោធានៅអឺរ៉ុប រួមទាំងរុស្ស៊ី បានកើនឡើងដល់ជិត៧០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដែលធ្វើឲ្យទ្វីបនេះក្លាយជា អ្នករួមចំណែកដ៏សំខាន់ ដល់ការកើនឡើងជាសកលហើយ ប្រទេសជាច្រើនដូចជានៅអឺរ៉ុបកណ្តាល និងខាងលិចបានបង្ហោះការកើនឡើងដែលមិនធ្លាប់មានពីមុនមក ដោយការចំណាយរបស់អាល្លឺម៉ង់បានកើនឡើង២៨ភាគរយទៅដល់ជាង៨៨ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top