ព័ត៌មានអន្តរជាតិ

លោក Xi Jinping ៖ ត្រូវពន្លឿនការកសាងតំបន់ ច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា ដែលមានកម្លាំងឥទ្ធិពល លើពិភពលោកទាំងមូល

ថ្ងៃទី ២៩ ខែមេសា ខណៈពេលចុះត្រួតពិនិត្យនៅក្រុងសៀងហៃ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានគូសបញ្ជាក់ថា ក្រុងសៀងហៃ បានរ៉ាប់រងភារកិច្ចជាប្រវត្តិសាស្ត្រ នៃការកសាង មជ្ឈមណ្ឌលច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យាអន្តរជាតិ ដូច្នេះ ត្រូវក្តាប់ជាប់ឱកាស យកការបម្រើដល់យុទ្ធសាស្ត្រជា ទិសដៅណែនាំ បង្កើនមុខងារគ្រោងផែនការ ខាងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិង មុខងារណែនាំឧស្សាហកម្មកម្រិតខ្ពស់ជាបន្តបន្ទាប់ ដើម្បីពន្លឿនការកសាងតំបន់ច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យាដែលមានកម្លាំង ឥទ្ធិពលលើពិភពលោកទាំងមូល ។

ព្រឹកថ្ងៃទី ២៩ ខែមេសា លោក Xi Jinping បានធ្វើដំណើរទៅដល់ “លំហល្បឿនម៉ាកែត” ដែលជាសហគមន៍ច្នៃប្រឌិតថ្មីផ្នែកម៉ាកែត ដែលឋិតនៅខណ្ឌ Xu Hui នៃក្រុងសៀងហៃ ដើម្បីសិក្សាស្វែង យល់ពីស្ថានភាពនៅទីនោះ ដោយមានការអមដំណើរពីលោក Chen Jining សមាជិកនៃការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការបក្ស នៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំក្រុងសៀងហៃ និងលោក Gong Zheng អភិបាលក្រុងសៀងហៃ ។

សូមបញ្ជាក់ថា “លំហល្បឿនម៉ាកែត” ជាវេទិកាជំនាញ សម្រាប់ការបង្កើតអាជីពបង្កើនល្បឿនលើវិស័យម៉ាកែតនៃបញ្ញាសិប្បនិមិ្មត ដែលបង្កើតឡើង ដោយក្រុងសៀងហៃ គិតរហូតដល់បច្ចុប្បន្ននេះ មានសហគ្រាសចំនួនជាង១រយបានចូលធ្វើអាជីវកម្មក្នុងសហគមន៍នេះ ។ បន្ទាប់មក លោក Xi Jinping បានអញ្ជើញចូលហាងដកពិសោធពីផលិតផលបញ្ញាសិប្បនិមិ្មត ។ លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានប្រភពធនធានទិន្នន័យគ្រប់បែបយ៉ាង មានប្រព័ន្ធឧស្សាហកម្មយ៉ាងពេញលេញ ហើយក៏មានទីផ្សារដ៏ធំ ដូច្នេះ ការអភិវឌ្ឈខាងបញ្ញាសិប្បនិមិ្មតមានអនាគតយ៉ាងទូលំទូលាយ ត្រូវបង្កើនការគាំទ្រខាងគោលនយោបាយ និងការបណ្តុះបណ្តាលធនធានមនុស្ស ខិតខំប្រឹងប្រែងអភិវឌ្ឍ ផលិតផលគុណភាពខ្ពស់ ដែលមានសុវត្ថិភាពនិងអាចជឿ ទុកចិត្តបានឱ្យបានកាន់តែច្រើន ៕

To Top