ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់បណ្តាញ ទូរទស្សន៍ CGTN ៖ ការសម្លុតកំហែងខាងពន្ធគយ បានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ចំណាប់អារម្មណ៍ល្អ ចំពោះសហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍ លើសពី ៩០ ភាគរយគាំទ្រឱ្យប្រទេសចិន ចាត់វិធានការតបតវិញដ៏ខ្លាំងក្លា

ខណៈរដ្ឋាភិបាលអាមេរិក អាណត្តិថ្មី កាន់អំណាចបាន ១០០ ថ្ងៃ តាមការស្ទង់មតិជាសកល ដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបង្ហាញថា ទង្វើសម្លុតកំហែង ខាងពន្ធគយ របស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យសន្ទុះប្រឆាំង សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក កើនឡើង យ៉ាងឆាប់រហ័ស ។ អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសចំនួន ៣៧ ក្នុងចំណោមប្រទេសចំនួន ៣៨ បានគាំទ្រវិធានការ តបតរបស់ប្រទេសចិន ដែលបង្ហាញថា ការពួតដៃគ្នាគាំពារសណ្តាប់ធ្នាប់ ពាណិជ្ជកម្មអន្តរជាតិ បានក្លាយជាគំនិតឯកភាពរួមជាសកល ។

ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៤,២ ភាគរយ សម្គាល់ឃើញថា គោលនយោបាយពន្ធគយ របស់សហរដ្ឋអាមេរិក នឹងរារាំងយ៉ាងខ្លាំងដល់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសខ្លួន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៦០,២ ភាគរយដែលមកពីប្រទេសវៀតណាម ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី សម្គាល់ឃើញថា “ការបង្កើនការដាក់កំហិតចំពោះការនាំចេញ និងការដាក់ទណ្ឌកម្មដោយឯកតោភាគី” របស់អាមេរិកមិនអំណោយផល ដល់ការអភិវឌ្ឍរបស់ប្រទេសខ្លួន ។
ទង្វើសម្លុតកំហែងរបស់អាមេរិក បាននិងកំពុងត្រូវបានប្រឆាំងតបត យ៉ាងដាច់ខាតពីប្រទេសចិន ដែលទទួលបានការគាំទ្រ ខ្ពស់ពីអ្នកផ្តល់បទសម្ភាសន៍ នៅជុំវិញពិភពលោក ។ ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ មកពីប្រទេសចំនួន ៣៨ មានចំនួន ៣៧ ប្រទេសគាំទ្រចំពោះវិធានការ ប្រឆាំងតបតរបស់ប្រទេសចិន ដែលមានអត្រា ៩៧,៤ ភាគរយ នៃចំនួនអ្នកផ្តល់បទសម្ភាសន៍ ៕

To Top