ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ហ្វីលីពីន “អាងអំណាច របស់គេទៅគំរាម កំហែងអ្នកដទៃ” មុខជានឹងអសារ បង់ជាមិនខាន

យប់ថ្ងៃទី២៩ ខែមេសា មន្ត្រីពាក់ព័ន្ធនៃក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅចិន ដើម្បីតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើអវិជ្ជមាន មួយចំនួន របស់ភាគីហ្វីលីពីន ក្នុងវិស័យពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ និងសន្តិសុខ ។ ទង្វើរបស់ភាគីចិន មិនត្រឹមតែបានការពារសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវ របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ដើម្បីគាំពារសន្តិភាពនិង ភាពសុខសាន្តត្រានក្នុងតំបន់ផងដែរ ។

ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីនក៏ជាកត្តាអស្ថិរភាពសំខាន់ក្នុងស្ថានការណ៍ភូមិសាស្ត្រនយោបាយ នៃតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ ។ ពេលថ្មីៗកន្លងទៅនេះ ភាគីហ្វីលីពីនបានបង្ករឿង ហេតុជាបន្តបន្ទាប់ ៖ កាលពីថ្ងៃទី២០ខែមេសា ហ្វីលីពីនចាត់បញ្ជូននាវា ការពារទៅបំពានចូល ដោយខុសច្បាប់ក្នុងដែន សមុទ្រកោះ Huangyan របស់ចិន ដែលរងការព្រមាននិងបណ្តេញពីយុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ។ កាលពីថ្ងៃទី២៧ខែមេសា បុគ្គលិកចំនួន៦ នាក់ របស់ភាគីហ្វីលីពីន បានឡើងលើថ្មប៉ប្រះទឹក Tiexian ធ្វើសកម្មភាពដោយខុសច្បាប់ ដែលត្រូវបានស៊ើបអង្កេត និងដោះស្រាយ ដោយមន្ត្រីអនុវត្តច្បាប់ នៃឆ្មាំសមុទ្រចិនតាមផ្លូវច្បាប់ ។

ស្របពេលជាមួយគ្នានេះ ភាគីហ្វីលីពីនរួមជាមួយសហរដ្ឋអាមេរិក ចាប់ដំណើរការ នូវសមយុទ្ធយោធាចម្រុះប្រចាំឆ្នាំឈ្មោះ “ស្មាប្រកៀកស្មា” ដែលដាក់ទីតាំងធ្វើសមយុទ្ធ នៅលើតំបន់ភាគខាងជើងនៃកោះ Luzon ដែលបែរមុខទៅរកច្រកសមុទ្រតៃវ៉ាន់ ព្រមនិងខេត្ត Palawan ដែលឆ្ពោះទៅសមុទ្រចិនខាងត្បូង ហើយចាត់ទុក “ការសាកល្បងធ្វើប្រយុទ្ធដោយគ្រប់ជ្រុងជ្រោយ”ជាទិដ្ឋភាពស្រមើស្រមៃជាលើកដំបូង ។ ព្រមពេលជាមួយគ្នានេះ ឆ្លៀតឱកាសដែលលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុនទៅបំពេញទស្សនកិច្ចនៅហ្វីលីពីនកាលពីថ្ងៃទី២៩ខែមេសា ប៉ុនប៉ងចុះហត្ថលេខាលើ 《កិច្ចព្រមព្រៀង ស្តីពីការការពារការ ស៊ើបការណ៍ផ្នែកយោធា》 និង 《កិច្ចព្រមព្រៀង ស្តីពីតម្រូវការខាងយោធា និងការផ្តល់ ជំនួយ សេវាកម្មដល់គ្នា ទៅវិញទៅមក》លើមូលដ្ឋាននៃ 《កិច្ចព្រមព្រៀង ស្តីពីការ ផ្តល់ការអនុគ្រោះ ដល់ការអនុញ្ញាត ឱ្យចូលគ្នា ទៅវិញទៅមក》 ដែលបានចូលជាធរមាន ដើម្បីលើកកម្ពស់កម្រិតសហប្រតិបត្តិការ ផ្នែកសន្តិសុខយោធារវាងប្រទេសទាំងពីរ ។

ប៉ុន្តែ កលល្បិច “អាងអំណាចរបស់គេ ទៅគំរាមកំហែងអ្នកដទៃ”របស់ហ្វីលីពីនត្រូវបានមជ្ឈដ្ឋាន ខាងក្រៅមើលឃើញច្បាស់ផងដែរ ។ សហរដ្ឋអាមេរិក និងជប៉ុនសុទ្ធតែធ្លាប់ បង្កើតតំបន់អាណា និគមនៅហ្វីលីពីន ពួកគេផ្តល់ជំនួយនិង ការគាំទ្រដល់ហ្វីលីពីន នៅថ្ងៃនេះគ្រាន់តែ ដើម្បីគាំពារផលប្រយោជន៍ជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនប៉ុណ្ណោះ ។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏រំពឹងថា នឹងរក្សាអនុត្តរភាព ក្នុងតំបន់តាមរយៈការផ្តល់គាំទ្រ ដល់ហ្វីលីពីន ចំណែកជប៉ុនគឺសង្ឃឹមឆ្លៀត ឱកាសនេះពន្លឿនជំហានវាតទីផ្នែកយោធា ដើម្បីបង្កើតវត្តមាន យោធាអចិន្រ្តៃយ៍ និងកម្លាំងឥទ្ធិពល ខាងភូមិសាស្ត្រ នយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ ។ “ទៅស្វែងរកសន្តិសុខ”ចំពោះប្រទេសក្រៅតំបន់ដូចជាសហរដ្ឋអាមេរិកនិងជប៉ុនជាដើម ?ហ្វីលីពីនប្រៀបដូចជាសុំយកស្បែកពីខ្លា ។

ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ហ្វីលីពីនបានរងភាពឈឺចាប់យ៉ាងខ្លាំងដោយសារធ្លាក់ក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ននេះសុខចិត្តក្លាយជា“ទ័ពស្រួច”ខាងភូមិសាស្ត្រនយោបាយនៃប្រទេសក្រៅតំបន់ដើម្បីពង្រឹងកម្លាំងឥទ្ធិពលនៃក្រុមនយោបាយរបស់ពួកគេ ។ នេះមិនត្រឹមតែបានលក់ ផលប្រយោជន៍ជាតិ ហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញការ កសាងទំនុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ រវាងហ្វីលីពីននិងប្រទេសក្នុងតំបន់ ហើយក៏បំផ្លាញសុខសុភមង្គល របស់ប្រជាជនហ្វីលីពីនផងដែរ ។ យុទ្ធសាស្ត្រ “អាងអំណាចរបស់គេទៅគំរាម កំហែងអ្នកដទៃ ”មិនអាចនាំមក នូវសន្តិសុខនិងផលប្រយោជន៍ ដល់ហ្វីលីពីនទេ ផ្ទុយទៅវិញ វាបែរជាយកភ្លើងមកដុតខ្លួនឯង គ្មានផលចំណេញ អ្វីទាល់តែសោះ ៕

To Top