បន្ទាប់ពីកាន់អំណាច១០០ថ្ងៃ លោកត្រាំ និងគោលនយោបាយ “អាមេរិកជាអាទិភាព”របស់លោកបានជួបប្រទះឧបសគ្គធំ ! តាមការស្ទង់មតិពីរ លើករបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១ម៉ឺន៥ពាន់៩រយ៤៧នាក់ ដែលមកពីប្រទេសចំនួន៣៨ លើពិភពលោក នៅខែកុម្ភៈនិងខែមេសាឆ្នាំនេះឱ្យដឹងថា កម្រិតពេញចិត្តរបស់អ្នកផ្តល់បទសម្ភាសន៍ អាមេរិក ចំពោះសភាពការណ៍ កាន់អំណាច របស់លោកត្រាំបានធ្លាក់ចុះយ៉ាងឆាប់រហ័ស និន្នាការ នៃគោលនយោបាយការទូត “អាមេរិកជាអាទិភាព” ធ្វើឱ្យអ្នកផ្តល់បទសម្ភាសន៍ មកពីប្រទេសជាសម្ព័ន្ធមិត្តប្រពៃណី របស់អាមេរិក និងប្រទេសសកលខាងត្បូង មានទុទិដ្ឋិនិយមចំពោះអនាគត នៃទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក រដ្ឋាភិបាលអាមេរិកអាណត្តិថ្មី កំពុងរងវិបត្តិទំនុកចិត្តជាសកលដ៏ធ្ងន់ធ្ងរ ។
តាមទិន្នន័យបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍អាមេរិក ចំនួន៤៨,៩ភាគរយ មិនពេញចិត្ត ចំពោះការកាន់អំណាច នៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី ចាប់តាំងពីពេលចូលកាន់អំណាចមកម៉្លេះ ។ ក្នុងនោះ អ្នកផ្តល់បទសម្ភាសន៍អាមេរិកចំនួន៥៣,១ភាគរយបានរិះគន់ថា គោលនយោបាយ “ពន្ធគយបដិការ”របស់រដ្ឋាភិបាល អាមេរិកបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ទីផ្សារភាគហ៊ុនអាមេរិក ហើយអ្នកផ្តល់បទសម្ភាសន៍ អាមេរិកចំនួន៦០,៤ភាគរយ បានយល់ឃើញថា គោលនយោបាយសេដ្ឋកិច្ច ក្នុងស្រុករបស់អាមេរិកមិនត្រឹមតែមិនអាចទប់ស្កាត់អតិផរណាប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាបណ្តាល ឱ្យតម្លៃទំនិញឡើងថ្លៃទៅវិញ ។
គោលនយោបាយ “សហរដ្ឋអាមេរិកជាអាទិភាព”ធ្វើឱ្យទូទាំងពិភពលោក ត្រូវបង់តម្លៃ ដែលបំផ្លាញយ៉ាងខ្លាំង នូវកម្រិតទំនុកចិត្តរបស់សម្ព័ន្ធមិត្ត ប្រពៃណីរបស់អាមេរិក ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ របស់ប្រទេសជាច្រើនដូចជាកាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុននិងអូស្ត្រាលី ជាដើមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ។ ក្រៅពីនេះ អ្នកផ្តល់បទសម្ភាសន៍ បានសម្គាល់ឃើញជាទូទៅថា គំនិត “សហរដ្ឋអាមេរិកជាអាទិភាព” ធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែធ្វេសប្រហែសចំពោះសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន ។
ការស្ទង់មតិនេះ សហការរៀបចំ ដោយបណ្តាញទូរទស្សន៍ CGTN ជាមួយសកលវិទ្យាល័យ ប្រជាជនចិន ដោយអ្នកចូលរួមផ្តល់ បទសម្ភាសន៍ ចំនួន១ម៉ឺន៥ពាន់៩រយ៤៧នាក់ ដែលមកពីប្រទេសចំនួន៣៨លើទូទាំងពិភពលោក ដែលបូករួមទាំងប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំងនិងជប៉ុនជាដើម ហើយក៏មានអ្នកផ្តល់បទសម្ភាសន៍ មកពីប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាម៉ិកស៊ិក អាហ្វ្រិកខាងត្បូងនិងម៉ាឡេស៊ីជាដើម ៕
