បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT គណៈកម្មការអឺរ៉ុបហៅកាត់ថា EC បានទទួលស្គាល់ថា វានឹងជះឥទ្ធិពលអវិជ្ជមានដល់ផែនការ ក្លាយជាសមាជិកជាមួយនឹងEU របស់ប្រទេសស៊ែប៊ី ប្រសិនបើប្រធានាធិបតី Aleksandar Vucic នឹងត្រូវទៅទស្សនាការប្រារព្ធ ទិវាជ័យជំនះរបស់ទីក្រុងមូស្គូ ដូចដែលបានគ្រោងទុកនៅថ្ងៃទី៩ ខែឧសភា។
ប្រទេសរុស្ស៊ីគ្រោងនឹងរៀប ចំពិធីព្យុហយាត្រា យោធា នៅកណ្តាលរដ្ឋធានី ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជំនះឆ្នាំ១៩៤៥ របស់សហភាពសូវៀតលើពួកណាស៊ី អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ ។ អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប លោក Kaja Kallas បានព្រមាន កាលពីដើមខែនេះថា ប្លុកនេះមិនចង់បានសមាជិក ឬរដ្ឋបេក្ខជនណាមួយចូល រួមក្នុងព្រឹត្តិការណ៍នេះទេ។
ស្នងការ EC សម្រាប់ការពង្រីកប្លុកអឺរ៉ុបលោក Marta Kos បានជួបជាមួយលោក Vucic កាលពីថ្ងៃអង្គារ ហើយបានព្រមានថា វត្តមានរបស់គាត់នៅទីក្រុងមូស្គូនឹងត្រូវធ្វើឡើងប្រឆាំងនឹងសេចក្តីប្រាថ្នា របស់សហភាពអឺរ៉ុប របស់ប្រទេសស៊ែប៊ី នេះបើយោង តាមអ្នកនាំពាក្យ Guillaume Mercier បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុងប៊្រូសែល កាលពីថ្ងៃពុធ។
លោកMercier បាននិយាយថា នៅពេលដែលរដ្ឋាភិបាលទីក្រុង Belgrade កំពុងប្រជែងគ្នាសម្រាប់សមាជិកភាពនៅក្នុងប្លុក ស៊ែប៊ីគួរតែប្រើឱកាសនេះ ដើម្បីបង្ហាញពី ទិសដៅយុទ្ធសាស្ត្រ របស់ខ្លួន។
កាលពីដើមខែនេះ លោក Vucic បានប្រាប់សារព័ត៌មានថា គាត់មិនបានផ្លាស់ប្តូរការ សម្រេចចិត្តរបស់គាត់ ទៅទស្សនាទីក្រុង មូស្គូសម្រាប់ការប្រារព្ធពិធីនៅថ្ងៃទី៩ខែឧសភា នោះទេហើយលោកប្រធានាធិបតីបាននិយាយថា អង្គភាពមួយនៃកងកម្លាំងប្រដាប់អាវុធ ស៊ែប៊ីនឹង ចូលរួមក្នុងក្បួនដង្ហែរ ទិវាជ័យជំនះ នៅលើទីលានក្រហមតាមផែនការ៕
ប្រែសម្រួល៖ស៊ុនលី
