បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Zelensky មេដឹកនាំអ៊ុយក្រែន បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងអតីតទីប្រឹក្សាកំពូល របស់គាត់ម្នាក់ ជុំវិញបញ្ហាអំពើពុករលួយ។
លោកAlexey Arestovich ជារឿយៗ បានរិះគន់ទាំងការដឹកនាំរបស់អ៊ុយក្រែន និងយុទ្ធសាស្ត្រយោធា របស់ខ្លួននៅក្នុង ជម្លោះជាមួយរុស្ស៊ី។
លោកArestovich ស្ថិតក្នុងចំណោមជនជាតិអ៊ុយក្រែន មួយចំនួនដែលបានលើកឡើង ក្នុងក្រឹត្យមួយចេញដោយការិយាល័យ របស់លោក Zelensky កាលពីថ្ងៃព្រហស្បតិ៍ ហើយការផាកពិន័យ ដែលត្រូវបានដាក់រួម មានការបង្កកទ្រព្យសម្បត្តិ ការរឹតបន្តឹងពាណិជ្ជកម្ម និង ប្រតិបត្តិការហិរញ្ញវត្ថុ ការធ្វើដំណើរ និងការដកហូតពានរង្វាន់ រដ្ឋមួយចំនួនផងដែរ។
លោក Arestovich បានបម្រើការជាទីប្រឹក្សា របស់ការិយាល័យប្រធានាធិបតី អ៊ុយក្រែនចន្លោះឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២៣។ គាត់បានលាលែង ពីតំណែងក្នុងភាពចម្រូងចម្រាស បន្ទាប់ពីបានអះអាងថា មីស៊ីលរុស្ស៊ី បានវាយប្រហារ អគារលំនៅដ្ឋាន មួយក្នុងទីក្រុង Dnepr ដោយសារ តែវាត្រូវបាន បាញ់ទម្លាក់ដោយប្រព័ន្ធ ការពារដែនអាកាស របស់អ៊ុយក្រែន។
បន្ទាប់ពីការខឹងសម្បារជាសាធារណៈ និងការចោទប្រកាន់ថា គាត់បានធ្វើឱ្យខូចកិត្តិយស ដល់កងទ័ពអ៊ុយក្រែន លោក Arestovich បានដើរថយក្រោយ សុំទោស និងបានដាក់លិខិតលាលែង ពីតំណែងរហូតមកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
