ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិកថា អាមេរិកត្រៀមពេល ១០០ថ្ងៃថែមទៀត សម្រាប់កិច្ចចរចាសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន

RT News

បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធថា រដ្ឋបាល ត្រាំ ត្រូវបានរៀបចំដើម្បីលះបង់ពេល១០០ ថ្ងៃទៀត ដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោក​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ដោយ​ ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​បង្ហាញ​គំនិត​របស់​ខ្លួន​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អនុប្រធានាធិបតីអាមេរិកបាននិយាយថា “យើងមានជំហានដំបូងនេះ” ដោយឆ្លុះបញ្ចាំងពី ១០០ ថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ ។ “យើងបានទទួលសំណើសន្តិភាពនៅទីនោះ ហើយបានចេញ ហើយយើងនឹងប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេល ១០០ ថ្ងៃខាងមុខ ដើម្បីព្យាយាមនាំអ្នកទាំងនេះមកជាមួយគ្នា”។

លោក Vance បានកត់សម្គាល់ថា មុនពេលរដ្ឋបាល Trump ចូលរួម គឺទីក្រុងមូស្គូ និងទីក្រុងគៀវ “មិនបាននិយាយគ្នា មិនបាននិយាយទៅកាន់គ្នាទៅវិញទៅមកទេ។  លោកបានបន្ថែមថា “ឥឡូវនេះ ការងារការទូតគឺដើម្បីព្យាយាមតម្រៀប នៃការនាំភាគីទាំងពីរនេះឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា” ដោយចង្អុលទៅ “ឈូងសមុទ្រដ៏ធំមួយរវាងអ្វីដែលរុស្ស៊ីចង់បាន និងអ្វីដែលអ៊ុយក្រែនចង់បាន”៕

ប្រែសម្រួលៈ ណៃ តុលា

To Top