បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា អ៊ុយក្រែន នឹងមិនអាចដណ្តើមយកព្រំដែនឆ្នាំ ២០១៤ របស់ខ្លួនមកវិញ ពីប្រទេសរុស្ស៊ីបានទេ។
កន្លងមកប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky តែងតែបានធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈហើយថា លោកនឹងមិនទទួលស្គាល់ទឹកដី ដែលបាត់បង់នោះទេ រួមទាំងគ្រីមៀ ផង។
ឧបទ្វីបនេះបានបោះឆ្នោត ជាមួយនឹងសម្លេងគាំទ្រ យ៉ាងលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ីនៅក្នុងឆ្នាំ២០១៤ ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធគាំទ្រ ដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងគៀវខណៈដែល តំបន់ Kherson, Zaporozhye, Donetsk និង Lugansk បានសម្រេចធ្វើ ប្រជាមតិដូចគ្នានេះដែរ នៅឆ្នាំ២០២២ ដើម្បីក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី។
យ៉ាងណាក្តីកាលពីដើមសប្តាហ៍នេះ បេសកជនពិសេស របស់ប្រធានាធិបតី អាមេរិកលោក Donald Trump លោក Keith Kellogg បានប្រាប់ Fox News ថាទីក្រុងគៀវ បានបង្ហាញពីឆន្ទៈក្នុងការប្រគល់ដីដោយការពិត ប្រសិនបើមិនមែនជាផ្នែកនៃ កិច្ចព្រមព្រៀងសន្តិភាព។
បន្ថែមពីនោះផងដែរលោក Rubio បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ថា ៖អ៊ុយក្រែនមិនអាចរុញច្រាន ជនជាតិរុស្ស៊ីទាំងអស់ ឱ្យត្រលប់ទៅកន្លែងដែលពួកគេធ្លាប់រស់ នៅកាលពីក្នុងឆ្នាំ២០១៤ បានទេ។
គួរឲ្យដឹងដែរថាអ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង សន្តិភាពដែលសម្របសម្រួលដោយ សហរដ្ឋអាមេរិក ជាច្រើនខែមក ហើយទីក្រុងវ៉ាស៊ីនតោន មានការយល់ឃើញ ច្បាស់ណាសអំពីអ្វីដែលភាគី ទាំងពីរចង់បាន៕
ប្រែសម្រួល៖ស៊ុនលី
