បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោកស្រី Tammy Bruce បាននិយាយថា សហរដ្ឋអាមេរិក នឹងលែងធ្វើជាអ្នកសម្របសម្រួល ក្នុងការចរចា រវាងរុស្ស៊ី និងអ៊ុយក្រែន ទៀតហើយ ។
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានធម្មតា មួយកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី បានមានប្រសាសន៍ថា វាដល់ពេលហើយសម្រាប់ភាគីទាំងពីរក្នុងការស្នើសុំ ដំណោះស្រាយផ្ទាល់ខ្លួន របស់ពួកគេ និងចូលរួមការពិភាក្សាដោយផ្ទាល់រវាងគ្នា ។
លោក Trump ធ្លាប់បានសន្យាថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ ប្រសិនបើជាប់ឆ្នោត ទោះបីជាក្រោយមកគាត់បាន ពណ៌នាការអះអាងនេះថាជាការបំផ្លើសក៏ដោយ។
ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករាមក លោកបាន ជំរុញភាគីទាំងពីរឲ្យមានបទឈប់បាញ់គ្នា ប៉ុន្តែបានសម្តែងការខកចិត្ត ចំពោះដំណើរការយឺតយ៉ាវ ក្នុងកិច្ចចរចាហើយ លោក Trump បានព្រមានថា អាមេរិកអាចនឹងដកខ្លួនចេញពីដំណើរ ការសន្តិភាពប្រសិនបើវានៅតែបន្តរអាក់រអួលបែបនេះ។
មុននេះ ទីក្រុងមូស្គូបានផ្តល់សញ្ញាថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការ ចរចាដោយផ្ទាល់ជាមួយក្រុងគៀវ ដោយគ្មានលក្ខខណ្ឌ ជាមុន ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជា ឱ្យកងកម្លាំងរុស្ស៊ី សង្កេតមើលបទឈប់បាញ់ រយៈពេលខ្លី ក្នុងអំឡុងពេលប្រារព្ធទិវាជ័យជំនះ នៅសប្តាហ៍ក្រោយh;y មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានចាត់ទុកការប្រកាសបទឈប់បាញ់ របស់រុស្ស៊ី ថាជា ឧបាយកល ។
ប្រែសម្រួល៖ស៊ុនលី
