ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញាការពារ ផលប្រយោជន៍ជាតិ ក្នុងកិច្ចពិភាក្សា ពន្ធគយជាមួយអាមេរិក

kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា ប្រទេសជប៉ុន នឹងមិនលះបង់ផលប្រយោជន៍ជាតិរបស់ខ្លួន ដើម្បីបញ្ចប់ការចរចារពន្ធ ដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់ការចរចា ថ្នាក់រដ្ឋមន្ត្រីមួយផ្សេងទៀត។

លោក Ishiba បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាគឺ “វិជ្ជមាន និងស្ថាបនា” ប៉ុន្តែនៅតែមានចន្លោះប្រហោងរវាងប្រទេសទាំងពីរ ដោយបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងជាអតិបរមា គឺចាំបាច់ពីភាគីទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងណាមួយ។

ក្នុងអំឡុងពេលកិច្ចប្រជុំប្រហែល ២ម៉ោងនៅទីក្រុងវ៉ាស៊ីនតោនជាមួយមន្ត្រីសហរដ្ឋអាមេរិករួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent អ្នកចរចាកំពូលរបស់ជប៉ុនលោក Ryosei Akazawa បានអំពាវនាវឱ្យពិនិត្យឡើងវិញនូវគោលនយោបាយពន្ធគយដែលធ្វើឡើងដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ។

យោងតាមប្រភពរដ្ឋាភិបាលជប៉ុន ទីក្រុងវ៉ាស៊ីនតោន ស្ទាក់ស្ទើរក្នុងការលើកលែងប្រទេសជប៉ុនពីការយកពន្ធខ្ពស់លើការនាំចូលរថយន្ត ក៏ដូចជាពន្ធមូលដ្ឋាន ១០ភាគរយដែលបានអនុវត្តចំពោះប្រទេស និងតំបន់ជាច្រើន។

ខណៈ​ដែល​មិន​ទាន់ ​មាន​កិច្ច​ព្រមព្រៀង​សំខាន់​ណាមួយ​ត្រូវ​បាន​សម្រេច រដ្ឋមន្ត្រី​ បាន​យល់​ស្រប​ថា​ការ​ចរចា​មួយ​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់ពី​ពាក់​កណ្តាល​ខែ​ឧសភា​តទៅ​នេះ​បើ​យោង ​តាម​លោក Akazawa ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ស្តារ​ សេដ្ឋកិច្ច​ឡើងវិញរបស់​ជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top