បរទេស ៖ មន្ត្រីសន្តិសុខប៉ាគីស្ថានបាននិយាយថា ប្រទេសឥណ្ឌា បានបាញ់មីស៊ីលឆ្លងព្រំដែន ចូលទៅក្នុងទឹកដី ដែលគ្រប់គ្រងដោយប៉ាគីស្ថាន នៅក្នុងទីតាំងយ៉ាងតិចបីគ្រាប់ នៅព្រឹកថ្ងៃពុធ ដោយបានសម្លាប់កុមារម្នាក់ និងរបួសមនុស្សពីរនាក់ផ្សេងទៀត ។ ចំណែក ឥណ្ឌា វិញបាននិយាយថា ខ្លួនកំពុងវាយលុកហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើដោយពួកសកម្មប្រយុទ្ធ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅព្រឹក ថ្ងៃពុធ ទី៧ ខែឧសភានេះថា មន្ត្រីប៉ាគីស្ថាននិយាយថា មីស៊ីលមួយគ្រាប់បានវាយប្រហារវិហារ ឥស្លាមមួយក្នុងទីក្រុង Bahawalpur ក្នុងរដ្ឋ Punjab ដែលកុមារម្នាក់បានស្លាប់ និងបានរងរបួសជាច្រើន។
មន្ត្រីរូបនេះ និងអ្នកផ្សេងទៀតនិយាយថា ប៉ាគីស្ថានបានបើកការវាយប្រហារសងសឹក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។
ពួកគេបាននិយាយក្នុងលក្ខខណ្ឌ អនាមិកព្រោះពួកគេមិនមាន សិទ្ធិនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ៕
ប្រែប្រួលៈ ណៃ តុលា
