ព័ត៌មានអន្តរជាតិ

Update: ប៉ាគីស្ថាន៖ មីស៊ីលរបស់ឥណ្ឌា សម្លាប់ជនជាតិ​ប៉ាគីស្ថាន ៨ នាក់​, ២៥ នាក់​របួស និង ២នាក់​បាត់​ខ្លួន

xinhua

បរទេស៖ អ្នកនាំពាក្យកងកម្លាំង ប្រដាប់អាវុធប៉ាគីស្ថាន លោក Ahmed Sharif Chaudhry ផ្តល់តាមរយៈសេចក្តី ថ្លែងការណ៍មួយ បន្ទាប់ពីឥណ្ឌាបានវាយប្រហារ ទីតាំងចំនួនប្រាំបួននៅប៉ាគីស្ថាន និងប៉ាគីស្ថាន Kashmir កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី៧ ខែឧសភានេះថា លោក​បាន​និយាយ​ថា ជនជាតិ​ប៉ាគីស្ថាន ៨ នាក់​ត្រូវ​បាន​សម្លាប់, ២៥ នាក់​បាន​រង​របួស និង ២ នាក់​ទៀត​បាត់​ខ្លួន។

ប៉ាគីស្ថានបាននិយាយថា ខ្លួនកំពុងបង្កើនការឆ្លើយតបវិញ ខណៈដែលការប្រយុទ្ធដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំបានផ្ទុះឡើង រវាងសត្រូវដែលអូសបន្លាយយូរ មកហើយទាំងពីរនេះ។

ការវាយលុករបស់ឥណ្ឌាបានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហារ លើអ្នកទេសចរហិណ្ឌូនៅតំបន់កាស្មៀរឥណ្ឌា កាលពីខែមុន។

ក្រុមអ្នកវាយប្រហារអ៊ិស្លាម បានសម្លាប់បុរស 26 នាក់ នៅក្នុងការវាយប្រហារថ្ងៃទី 22 ខែមេសា ដែលជាអំពើហិង្សា ដ៏អាក្រក់បំផុត ដែលផ្តោតលើជនស៊ីវិល នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលជិត 2 ទសវត្សរ៍៕

ប្រែប្រួលៈ ណៃ តុលា

To Top