ព័ត៌មានអន្តរជាតិ

គ្រប់មជ្ឈដ្ឋាននៃប្រទេសរុស្ស៊ី កំពុងទន្ទឹងរង់ចាំយ៉ាងរាក់ទាក់កក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានរដ្ឋចិន Xi Jinping

ប្រជាជនគ្រប់មជ្ឈដ្ឋាននៃប្រទេសរុស្ស៊ីកំពុងទន្ទឹងរង់ចាំយ៉ាងរាក់ទាក់កក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសរុស្ស៊ី និងការចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនៃសហភាពសូវៀតដែលនឹងប្រារព្ធឡើងនៅទីក្រុងមូស្គូ។

ពួកគេរំពឹងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ រុស្ស៊ី និងចិន នឹងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពប្រពៃណី គាំពារយ៉ាងមុតមាំនូវលទ្ធផលនៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរ ក៏ដូចជារួមគ្នារក្សាស្ថិរភាពនៃយុទ្ធសាស្ត្រសកល និងយុត្តិធម៌និងសច្ចធម៌អន្តរជាតិ។

លោក Andrey Ivanovich Denisov អនុប្រធាន នៃគណៈកម្មការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping ជាមេដឹកនាំដ៏ឆ្នើម ដែលមានកិត្យានុភាពខ្ពស់នៅក្នុងសង្គមរុស្ស៊ី។ យើងទន្ទឹងរង់ចាំយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចជាថ្មីរបស់លោក Xi Jinping ។

ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏រង្គោះរង្គើ ការទាក់ទងជាយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិនមានសារៈសំខាន់ជាពិសេស។ យើងរំពឹងថា ដំណើរទស្សនកិច្ចលើកនេះនឹងសម្រេចបាននូវការតភ្ជាប់កាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ហើយបញ្ចូលនូវស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀតសម្រាប់ពិភពលោក ព្រមនិងគំាពារសច្ចយុត្តិធម៌អន្តរជាតិ៕

To Top