ព័ត៌មានអន្តរជាតិ

លោក Zelensky បង្ហាញការត្រៀមខ្លួន សាជាថ្មី ទទួលយកបទឈប់បាញ់ គ្រប់ពេលទាំងអស់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសថា ក្រុងកៀវបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ បទឈប់បាញ់ពេញលេញ ដោយគ្មានលក្ខខណ្ឌជាមុន ។
បទឈប់បាញ់មួយអាច ត្រូវបានអនុវត្តចាប់ពីនាទីនេះ នេះបើយោងតាមអ្វីដែលគាត់បាននិយាយ នៅក្នុងសារមួយដែលបានចេញផ្សាយ នៅលើបណ្តាញ Telegram ផ្លូវការរបស់គាត់បន្ទាប់ពីកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមលោក Zelensky ការពិភាក្សាបានផ្តោតលើមធ្យោបាយដើម្បី នាំយកបទឈប់បាញ់ពិតប្រាកដ និងយូរអង្វែងកាន់តែខិតជិត ក៏ដូចជា ស្ថានភាពនៅជួរមុខ និង កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត ។ លោក​បាន​បន្ត​ថា បទ​ឈប់​បាញ់​គួរ​មាន​រយៈពេល​យ៉ាង​ហោច​ណាស់ ៣០ ថ្ងៃ ដោយ​អះអាង​ថា វា​នឹង បង្កើត​ឱកាស​ជាច្រើន​សម្រាប់​ការទូត។

លោកZelenskyបានមានប្រសាសន៍ថា ៖អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ពេញលេញនៅថ្ងៃនេះ ចាប់ពីពេលនេះតទៅហើយ ដោយបន្ថែមថា វាគួរតែរួមបញ្ចូល គ្មានការវាយប្រហារដោយមីស៊ីល ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬការវាយលុករាប់រយ លើកនៅតាមជួរមុខនានា។

ក្នុងនោះផងដែរលោក​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ផ្តល់​ការ​ឆ្លើយ​តប​ គ្រប់គ្រាន់​ ​ចំពោះ​ការ​ផ្តល់​ជូន​ និង​ បង្ហាញ​ពី​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​។មិនត្រឹមតែប៉ុណ្ណោះលោក Zelensky ក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន គាំទ្រគំនិតផ្តួចផ្តើមនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top