បរទេស៖ ទាហានឥណ្ឌា និងប៉ាគីស្ថាន បានបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកយ៉ាងសន្ធឹកសន្ធាប់នៅទូទាំងព្រំដែនរបស់ប្រទេសទាំងពីរក្នុងតំបន់កាស្មៀរ នៅពេលយប់ ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៥ នាក់ ចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងដោយយោធាដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារលើភ្ញៀវទេសចរនៅក្នុងតំបន់ជម្លោះដែលគ្រប់គ្រងដោយឥណ្ឌា។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងប្រទេសប៉ាគីស្ថាន រាត្រីនៃការបាញ់តដៃគ្នាជាមួយកាំភ្លើងធំខុសពីធម្មតាបានធ្វើឱ្យជនស៊ីវិលយ៉ាងតិច៤នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួសនៅតំបន់ក្បែរខ្សែបន្ទាត់នៃការគ្រប់គ្រងដែលបែងចែកតំបន់កាស្មៀរ , នេះបើតាមមន្ត្រីប៉ូលិសក្នុងតំបន់លោក Adeel Ahmad បាននិយាយថា។ ប្រជាជននៅតាមទីប្រជុំជនជាប់ព្រំដែនបាននិយាយថា ការបាញ់ប្រហារបានបន្តរហូតដល់ព្រឹកថ្ងៃសុក្រ។
Mohammad Shakil ដែលរស់នៅក្បែរព្រំដែនក្នុងវិស័យ Chakothi បាននិយាយថា “យើងធ្លាប់ឮការបាញ់តដៃគ្នារវាងប៉ាគីស្ថាន និងឥណ្ឌានៅឯបន្ទាត់ត្រួតពិនិត្យ ប៉ុន្តែកាលពីយប់មិញគឺខុសគ្នា” ។
នៅក្នុងប្រទេសឥណ្ឌា មន្ត្រីយោធាបាននិយាយថា ទាហានប៉ាគីស្ថានបានបាញ់រារាំងទីតាំងរបស់ពួកគេពេញមួយយប់ជាមួយនឹងកាំភ្លើងធំ កាំភ្លើងត្បាល់ និងការបាញ់កាំភ្លើងនៅទីតាំងជាច្រើន។ ពួកគេបាននិយាយថា ទាហានឥណ្ឌាបានឆ្លើយតប ដោយបង្កឱ្យមានការបាញ់ដាក់គ្នាយ៉ាងខ្លាំងក្លារហូតដល់ព្រលឹម៕
ប្រែសម្រួលៈ ណៃ តុលា
