បរទេស៖ យោងតាមទីភ្នាក់ងារសន្តិសុខនុយក្លេអ៊ែររបស់ប្រទេសនេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងចាប់ផ្តើមការផលិតដំបូងនៃគ្រាប់បែកកំដៅបរាម៉ាណូថ្មីបំផុតរបស់ខ្លួននៅខែក្រោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា B61-13 នឹងក្លាយជាការកែប្រែដោយប្រើក្បាលគ្រាប់ B61 ដែលផលិតទាំងស្រុងក្នុងឆ្នាំ ១៩៦៨ ធ្វើទំនើបកម្មជាមួយនឹងគ្រឿងអេឡិចត្រូនិចថ្មី និងមុខងារគ្រប់គ្រងដូចជាឧបករណ៍កន្ទុយ ដែលធ្វើអោយវាក្លាយជាគ្រាប់បែកដឹកនាំយ៉ាងមានប្រសិទ្ធភាព។
ទិន្នផលអតិបរមារបស់ក្បាលគ្រាប់គឺប្រហែលទម្ងន់ ៣៦០ គីឡូតោន ដែលស្មើនឹង ២៤ ដងនៃគ្រាប់បែកដែលអាមេរិកទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា នេះបើយោងតាមសារព័ត៌មាន Fox News ។
ប្រធានស្តីទីរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ (NNSA) លោកស្រី Teresa Robbins បានប្រាប់សភាកាលពីថ្ងៃពុធថា “NNSA រំពឹងថានឹងសម្រេចបាននូវអង្គភាពផលិតកម្មដំបូងសម្រាប់ B61 Mod 13 នៅចុងខែនេះ ពោលគឺជិតពេញមួយឆ្នាំនៃកាលវិភាគ” ។
លោកស្រីបាននិយាយថា ការផលិតខ្នាតពេញលេញត្រូវបានរំពឹងទុកនៅពេលក្រោយក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥។
ក្នុងខែមករា រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានចាប់ផ្តើមដាក់ពង្រាយ បំរែបំរួលមុននៃគ្រាប់បែក B61-12 នៅមូលដ្ឋានអាមេរិកនៅអឺរ៉ុប៕
ប្រែសម្រួលៈ ណៃ តុលា
