បរទេស៖ ស្ត្រីអាយុ ១៩ឆ្នាំ ម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទផលិត និងលក់វីដេអូសិច នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានប្រាប់ប៉ូលីសថា នាងអាចរកប្រាក់បានពី ៧០.០០០បាត ទៅ ៩០.០០០ បាតក្នុងមួយខែ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសមកពីការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) បានចាប់ខ្លួន ស្រ្តីឈ្មោះ Kanpharawee ដែលនាមត្រកូលត្រូវបានលាក់ ក្នុងអំឡុងពេលវាយឆ្មក់លើអចលនទ្រព្យមួយនៅក្នុងស្រុក Muang នៃខេត្ត Nonthaburi , នេះបើតាមឧត្តមសេនីយ៍ទោ Trairong Phiewphan ប្រធាន CCIB បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
កញ្ញា Kanpharawee ត្រូវបានតុលាការព្រហ្មទណ្ឌចេញដីកាចាប់ខ្លួនកាលពីថ្ងៃទី២ ខែឧសភា ពីបទបង្ហោះរូបអាសអាភាសទៅប្រព័ន្ធកុំព្យូទ័រដែលសាធារណជនអាចចូលមើលបាន។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតលើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បន្ទាប់ពីអ្នកប្រើប្រាស់ X (អតីត Twitter) ឈ្មោះ “JINJIA” បានបង្ហោះវីដេអូច្បាស់ៗតាមអ៊ីនធឺណិត។
ការពិនិត្យវីដេអូឃ្លីបទាំងនោះបានបង្ហាញថា អ្នកប្រើប្រាស់បានធ្វើសកម្មភាពផ្លូវភេទជាមួយបុរសជាច្រើននាក់ ដោយលក់វីដេអូនោះតាមរយៈក្រុមសម្ងាត់។
គណនី X ក៏បានបង្ហោះតំណភ្ជាប់ @jinjiasweetmeat ដែលនាំទៅដល់គណនី X មួយទៀតក្រោមឈ្មោះ “JJ SWEETMEAT” ។ គណនីទាំងពីរបានចែករំលែកមាតិកាអាសអាភាសដូចគ្នា៕
ប្រែសម្រួលៈ ណៃ តុលា
