បរទេស៖ ប្រវត្តិសាស្ត្រត្រូវបានធ្វើឡើងនៅទីក្រុងរ៉ូមកាលពីថ្ងៃព្រហស្បតិ៍ ដោយមានលោក Robert Francis Prevost ព្រះជន្ម ៦៩ឆ្នាំដែលមានដើមកំណើតនៅទីក្រុង Chicago សហរដ្ឋអាមេរិកដែលត្រូវបានជ្រើសរើសជាសម្តេចប៉ាប ហើយដែលជាជនជាតិអាមេរិកដំបូងគេដែលមិនធ្លាប់មានតួនាទី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយយកឈ្មោះ Leo XIV, Prevost បានផុសនៅលើយ៉រនៃវិហារ St. Peter’s Basilica ដើម្បីស្វាគមន៍មនុស្សរាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំគ្នានៅក្នុងបុរីវ៉ាទីកង់។ លោកបាននិយាយថា៖ «សន្តិភាពនៅជាមួយអ្នករាល់គ្នា» ដោយផ្តល់ «ការស្វាគមន៍ដំបូងរបស់ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ» និងជំរុញឱ្យសារលិខិតនៃសន្តិភាពរបស់ទ្រង់ «ចូលក្នុងចិត្តយើង និងក្រុមគ្រួសាររបស់យើង » ។
Prevost ដែលជាអតីតអ្នកផ្សព្វផ្សាយសាសនានៅអាមេរិកឡាទីន បានចំណាយពេលមួយទសវត្សរ៍បម្រើនៅទីក្រុង Trujillo ប្រទេសប៉េរូ មុនពេលក្លាយជាសង្ឃរាជរបស់ Chiclayo ។ ត្រូវបានដំឡើងឋានៈដល់ខានៅឆ្នាំ 2023 ដោយសម្តេចប៉ាប Francis គាត់ក៏ត្រូវបានតែងតាំងជាប្រធានក្រុមជំនុំដ៏មានអំណាចសម្រាប់សង្ឃរាជ ដែលជាស្ថាប័នវ៉ាទីកង់ ដែលទទួលខុសត្រូវក្នុងការតែងតាំងសង្ឃភាគច្រើនរបស់ពិភពលោក ដែលជាតួនាទីដែលដាក់គាត់ក្នុងបញ្ជីសម្រាំងជាច្រើនសម្រាប់សម្តេចប៉ាប។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរដល់សម្តេចប៉ាប Leo XIV បន្ទាប់ពីការបោះឆ្នោតរបស់លោកកាលពីល្ងាចថ្ងៃសុក្រ។ នៅក្នុងសាររបស់គាត់ លោកពូទីនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងបុរីវ៉ាទីកង់។ សារនោះសរសេរថា “ខ្ញុំសូមជូនពរដល់ព្រះអង្គទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មដ៏ខ្ពង់ខ្ពស់ដែលបានប្រគល់ជូនលោកអ្នក ព្រមទាំងមានសុខភាពល្អ និងសុខុមាលភាព”៕
ប្រែសម្រួលៈ ណៃ តុលា
