បរទេស៖ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងលើបទឈប់បាញ់មួយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចចរចាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ធ្ងន់ធ្ងរបំផុតរវាងគូប្រជែង ដែលមានប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងនាំមកនូវការបញ្ចប់យ៉ាងឆាប់រហ័សនៃការប៉ះទង្គិចគ្នាដែលកើនឡើងជាច្រើនសប្តាហ៍ រួមទាំងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបង្កឡើងដោយការសម្លាប់រង្គាលអ្នកទេសចរដោយខ្មាន់កាំភ្លើងកាលពីខែមុន ដែលឥណ្ឌាបានស្តីបន្ទោសលើប៉ាគីស្ថានដែលបដិសេធការចោទប្រកាន់នេះ។ ជាងនេះទៅទៀត ក៏មានជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់ទាំងសងខាងចាប់តាំងពីពេលនោះមក។
ពាក្យដំបូងនៃបទឈប់បាញ់បានមកពីប្រធានាធិបតីអាមេរិក Donald Trump ដែលបានបង្ហោះនៅលើវេទិកាសង្គម Truth Social របស់គាត់ថា ឥណ្ឌា និងប៉ាគីស្ថានបានយល់ព្រមបទឈប់បាញ់ពេញលេញ និងភ្លាមៗ៖ “សូមអបអរសាទរប្រទេសទាំងពីរក្នុងការប្រើ Common Sense និង Great Intelligence ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះ!”
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានប្រកាសបទឈប់បាញ់នៅលើ Geo News ដោយនិយាយថា អារ៉ាប៊ីសាអូឌីត និងតូកគីបានដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងនេះ។
ប្រទេសឥណ្ឌា និងប៉ាគីស្ថានបានព្រមព្រៀងបទឈប់បាញ់មួយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចចរចាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ធ្ងន់ធ្ងរបំផុតរវាងគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរក្នុងរយៈពេលជាច្រើនទសវត្សរ៍។
កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងនាំមកនូវការបញ្ចប់យ៉ាងឆាប់រហ័សនៃការប៉ះទង្គិចគ្នាដែលកើនឡើងជាច្រើនសប្តាហ៍ រួមទាំងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបង្កឡើងដោយការសម្លាប់រង្គាលអ្នកទេសចរដោយខ្មាន់កាំភ្លើងកាលពីខែមុន ដែលឥណ្ឌាបានស្តីបន្ទោសលើប៉ាគីស្ថានដែលបដិសេធការចោទប្រកាន់នេះ។ ជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់ទាំងសងខាងចាប់តាំងពីពេលនោះមក៕
ប្រែប្រួលៈ ណៃ តុលា
