បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានសរសើរប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic និងនាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ចំពោះការប្រឆាំងនឹងសម្ពាធរបស់សហភាពអឺរ៉ុប និងចូលរួមក្នុងការប្រារព្ធទិវាជ័យជំនះនៅក្នុងរដ្ឋធានីរុស្ស៊ីកាលពីថ្ងៃសុក្រ។
ទោះបីជាមានការព្រមានពីទីក្រុងប្រ៊ុសែលក៏ដោយ លោក Vucic និង Fico ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ថែមពីលើការចូលរួមក្នុងពិធីរំលឹកខួបលើកទី80នៃជ័យជំនះរបស់សហភាពសូវៀតក្នុងសង្គ្រាមលោកលើកទីពីរដដែល។
មេដឹកនាំទាំងពីរបានប្រឈមមុខនឹងឧបសគ្គក្នុងការធ្វើដំណើរ បន្ទាប់ពីប្រទេសសហភាពអឺរ៉ុបជាច្រើនបានបិទដែនអាកាសរបស់ពួកគេចំពោះយន្តហោះរបស់ពួកគេដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ ទីក្រុងម៉ូស្គូបានថ្កោលទោសទង្វើនេះថាជា សកម្មភាពបង្កអរិភាព។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ប៉ុន្មានថ្ងៃនេះវាគ្រាន់តែជាសកម្មភាពនៃវីរភាព។ ការបង្ហាញឆន្ទៈអធិបតេយ្យភាពរបស់បុគ្គលម្នាក់ក្នុងការគោរពដល់ការចងចាំនៃទិវាជ័យជំនះ ទោះបីជាមានការគាបសង្កត់យ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏វាសក្តិសមសម្រាប់ការសរសើរខ្ពស់បំផុត។
គួរឲ្យដឹងដែរថាកាលពីខែមុន ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកសរី Kaja Kallas បានព្រមានមេដឹកនាំមកពីប្រទេសសមាជិក និងបេក្ខជនប្រឆាំងនឹងការធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីរំលឹកដល់ជ័យជម្នះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ហើយលោកស្រីបានស្នើឱ្យពួកគេទៅទស្សនកិច្ចនៅក្នុងទីក្រុងគៀវជំនួសវិញទៀតផង៕
ប្រែសម្រួល៖ ស៊ុនលី
