ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការចរចាបន្ទាប់ជាមួយអាមេរិក ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអូម៉ង់ នៅថ្ងៃអាទិត្យ

xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបញ្ជាក់កាលពីថ្ងៃសុក្រថា ជុំបន្ទាប់នៃកិច្ចចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅប្រទេសអូម៉ង់នៅថ្ងៃអាទិត្យ ដោយបន្ថែមថាភាគីអូម៉ង់ ត្រូវបានគេរំពឹងថា នឹងប្រកាសពេលវេលា ដើម្បីចាប់ផ្តើមការចរចា។

លោកបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Shahrara នៅខាងក្រៅដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Mashhad ភាគឦសានប្រទេសអ៊ីរ៉ង់ ខណៈពេលដែលលោកបានអត្ថាធិប្បាយលើកិច្ចចរចាសម្របសម្រួលដោយប្រទេសអូម៉ង់ជាមួយសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន។

លោក Araghchi បានលើកឡ
ងថា “មិត្តភក្តិអូម៉ង់របស់យើង បានសួរយោបល់របស់យើង អំពីការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំបន្ទាប់នៅថ្ងៃអាទិត្យ ហើយយើងបានប្រកាសពីការយល់ព្រមរបស់យើង។ ជាក់ស្តែងពួកគេបាននិយាយទៅកាន់ភាគីម្ខាងទៀត ហើយរហូតមកដល់ពេលនេះ ការចរចាត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ”។

លោករដ្ឋមន្ត្រីបានបន្ថែមថា ទោះបីជាជំហររបស់អ៊ីរ៉ង់នៅក្នុងការចរចាមានគោលការណ៍ និងថេរក៏ដោយ ភាគីអាមេរិកកំពុងផ្ញើសារផ្ទុយ ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ នឹងទទូចលើជំហរច្បាស់លាស់របស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top