ព័ត៌មានអន្តរជាតិ

មិនឱ្យ «ចិត្តរបស់ម៉ែ» ខកបំណង —រឿងរ៉ាវរបស់លោក Xi Jinping និងអ្នកម្តាយរបស់លោក

អំបោះក្នុងដៃអ្នកម្តាយ ដេរខោអាវឱ្យកូនស្លៀក ពាក់ធ្វើដំណើរទៅឆ្ងាយ។

នាខែមករា ឆ្នាំ១៩៦៩ លោក Xi Jinping ដែលកាលនោះ អាយុមិនដល់ ១៦ ឆ្នាំបានដឹកស្ពាយវ៉ាលីចេញ ពីផ្ទះធ្វើដំណើរ ទៅកាន់ភូមិ Liangjiahe ដែលស្ថិត នៅទីឆ្ងាយ ដាច់ស្រាយនៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើ ការងារក្នុង ភូមិរយៈពេល៧ឆ្នាំ ។ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin បានដេរកាបូបម្ជុលជូនកូនប្រុស ដោយបានប៉ាក់ អក្សរពណ៌ក្រហមចំនួនបី៖ ចិត្តរបស់ម៉ែ ។ កាបូបបាក់ធំដូចបាតដៃនេះ បង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយ និងកូន។

ឳពុក និងម្តាយគឺជាគ្រូបង្រៀន មុនគេបង្អស់របស់កូនៗ។ ពេលកុមារភាព Qi Xinនាំ Xi Jinping ទៅទិញសៀវភៅ តាមបណ្ណាគារ ដែលនិយាយអំពីរឿង Yue Fei បន្ទាប់ពីទិញសៀវភៅ ហើយម្តាយបានប្រាប់ Xi Jinping ដ៏វ័យក្មេងអំពី រឿងរ៉ាវ «បម្រើប្រទេសជាតិ ដោយភក្តីភាព»និង«ម្តាយYue Feiសាក់ពាក្យ” ។ លោកXi Jinping ធ្លាប់រំលឹកថា៖ “កាលនោះខ្ញុំបានសួរថា ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំក៏ប្រាប់ថា ពិតជាឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ។ ខ្ញុំចងចាំពាក្យ បម្រើប្រទេសជាតិ ដោយភក្តីភាព តាប់ពីពេលនោះ រហូតដល់បច្ចុប្បន្ន ដែលបានក្លាយជាគោលដៅ ដែលខ្ញុំតស៊ូរហូតផងដែរ។ ”

បន្ទាប់ពីចូលធ្វើការជាអ្នកដឹក នាំតាមខេត្តនិងតំបន់ លោកXi Jinping និងម្តាយកម្រមានពេលទំនេជួបជុំគ្នា ។ Qi Xin តែងផ្ញើរសំបុត្រមក ដើម្បីផ្តាំផ្ញើរថាធ្វើការងារគួរ ទាមទារខ្លួនឯងយ៉ាងតឹងរ៉ឹង។ Qi Xin បានប្រាប់ Xi Jinping ថា៖«ឱ្យដរាបណាអ្នកធ្វើការងារឱ្យបានល្អ វាគឺជាភាពកត្តញូធំបំផុត ចំពោះឪពុកម្តាយ»។

ទឹកចិត្តកតញ្ញូរបស់កូនៗបីដូចដើមស្មៅដ៏តូចស្តើច ម្តេចនឹងអាចសងគុណរបស់អ្នកម្តាយ ដែលចែងចាំងដូចពន្លឺព្រះអាទិត្យ ។ ក្តីស្រឡាញ់របស់អ្នកម្តាយ បានពូនជ្រំ ឥរិយាបថក្រុមគ្រួសារ ។បានធំធាត់ឡើង ក្នុងគ្រួសារមានឥរិយាបថល្អ និងបានធ្វើការជាមួយប្រជាជន លោក Xi Jinping អគ្គលេខាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន បានបម្រើការងារ តាមចិត្តទំនួលខុសត្រូវដែល «ខំប្រឹងពេញទំហឹងតាមចិត្តហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជន ខកបំណង»បានតម្កល់ទុកប្រជាជន ក្នុងឋានៈខ្ពស់បំផុតក្នុងដួងចិត្ត លោកបាននិងកំពុងដឹកនាំប្រជាជនចិន ចំនួនលើសពី១៤រយលាននាក់ឆ្ពោះទៅកាន់អនាគត ដ៏កាន់តែល្អបវរ៕

To Top