ព័ត៌មានអន្តរជាតិ

លោក Zelenksy ដាក់លក្ខខណ្ឌមួយ សម្រាប់ជំនួបពិភាក្សា ដោយផ្ទាល់ជាមួយ នឹងលោក Putin នៅតួគី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុង ប្រទេសតួគី នៅថ្ងៃព្រហស្បតិ៍។

យ៉ាងណាក្តៅមេដឹកនាំអ៊ុយក្រែនរូប នេះបានដាក់លក្ខខណ្ឌថាទីក្រុងម៉ូស្គូ ចាំបាច់ត្រូវយល់ព្រមជាលើកដំបូង ចំពោះបទឈប់បាញ់ជាមុនសិន ។ សេចក្តីថ្លែងការណ៍របស់គាត់បានឆ្លើយតប ទៅនឹងសំណើរបស់រុស្ស៊ីក្នុងការចាប់ផ្តើម ការចរចាសន្តិភាពដោយ គ្មានលក្ខខណ្ឌជាមុន។

លោកZelensky បានសរសេរនៅក្នុងការ បង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យថា ៖ខ្ញុំនឹងរង់ចាំលោក Putin នៅប្រទេសតួគីនៅថ្ងៃព្រហស្បតិ៍។ លោក​នៅ​តែ​រក្សា​ថា ក្រុង​កៀវ​រង់ចាំ​បទ​ឈប់​បាញ់​ពេញ​លេញ និង​យូរអង្វែង ចាប់​ពី​ថ្ងៃ​ស្អែក ដើម្បី​ផ្តល់​មូលដ្ឋាន​ចាំបាច់​សម្រាប់​ការទូត។ មេដឹកនាំ​អ៊ុយក្រែន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​រំពឹង​ថា​ក្រុង​មូស្គូ​នឹង​មិន​រក​លេស​ទៀតទេសម្រាប់លើក​នេះ។

មេដឹកនាំរុស្ស៊ីបាននិយាយ នៅពេលនោះថា កាលពីថ្ងៃសៅរ៍ បានធ្វើការថ្លែងការណ៍ និង បានផ្តល់ឱកាសឱ្យទីក្រុងគៀវ ក្នុងការចាប់ផ្តើមការចរចា ដោយផ្ទាល់ឡើងវិញ នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលវាគឺជាកិច្ចចរចា ដែលខ្លួនបានដើរចេញ ជាឯកតោភាគីនៅឆ្នាំ ២០២២។

គួរឲ្យដឹងដែរថាប្រទេសរុស្ស៊ី​ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​ សម្រាប់​ការ​ចរចា​សន្តិភាព​នៅ​ពេល​ណា​ក៏​បាន ។ រុស្សីក៏បានរក្សាផងដែរថា ខ្លួនកំពុងស្វែងរកដំណោះ ស្រាយយូរអង្វែង ចំពោះជម្លោះជាជាងការ បណ្ដោះអាសន្នប៉ុន្តែបានប្រឆាំងទៅនឹងការទាមទារបទឈប់បាញ់រយៈពេល៣០ថ្ងៃរបស់ទីក្រុងគៀវ ដោយហេតុផលថាអ៊ុយក្រែន នឹងប្រើវាដើម្បីរៀបចំ និងប្រមូលផ្តុំយោធា របស់ខ្លួនឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top