ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សាជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក បានប្រារព្ធធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១១ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក He Lifeng ប្រធានក្រុមភាគីចិន នៃកិច្ចពិភាក្សាជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ចិន-អាមេរិក និង ជាឧបនាយករដ្ឋមន្ត្រីចិន បានបើកធ្វើកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញ វត្ថុអាមេរិក និង លោកJamieson Greerតំណាងពាណិជ្ជកម្មអាមេរិកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរ មតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅ និង មានលក្ខណៈស្ថាបនាកម្ម ស្តីពីការអនុវត្តគំនិតឯកភាព ដ៏សំខាន់ នៃកិច្ចសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំនៃប្រទេសទាំងពីរចិន និងសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៧ ខែមករាឆ្នាំ២០២៥កន្លងទៅ ហើយបានឈានដល់ គំនិតឯកភាពសំខាន់ៗមួយចំនួន ពោលគឺកិច្ចពិភាក្សានេះ ទទួលបានវឌ្ឍនភាពជាក់ស្តែង ។
  
លោក He Lifeng បានថ្លែងថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមនិងលំហ កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ។ ការរក្សាបាននូវការអភិវឌ្ឍប្រកបដោភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាព នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក វាសមស្របនឹងផលប្រយោជន៍ ជាមូលដ្ឋាន នៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ហើយក៏មានអំណោយផល ដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ ។ ភាគីទាំងពីរគួរតែស្វែងរកឱ្យស៊ីជម្រៅ នូវសក្តានុពល នៃកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក ឱ្យទទួលបានការវិវឌ្ឍថ្មី ឥតឈប់ឈរ ដើម្បីដាក់បញ្ចូលភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចពិភពលោក ។
ភាគីទាំងពីរចិន និង សហរដ្ឋអាមេរិក ក៏បានយល់ព្រមជាឯកច្ឆន្ទ នូវការបង្កើតយន្តការពិគ្រោះពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរក្សាការប្រាស្រ័យ ទាក់ទង ចំពោះកង្វល់រៀងៗ ខ្លួនក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

To Top