ព័ត៌មានអន្តរជាតិ

ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសស្តីពី «សន្តិសុខជាតិចិនក្នុងយុគសម័យថ្មី»

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី «សន្តិសុខជាតិចិនក្នុងយុគសម័យថ្មី» នៅថ្ងៃទី១២ ខែឧសភា ក្នុងគោលបំណងអធិប្បាយដោយគ្រប់ជ្រុងជ្រោយពីគំនិតច្នៃប្រឌិតថ្មី ការអនុវត្តជាក់ស្តែងប្រកបដោយភាពរស់រវើក និងសមិទ្ធផលនៃកិច្ចកសាងនៃការងារសន្តិសុខជាតិចិនក្នុងយុគសម័យថ្មី និងបង្កើនការយល់ដឹងនិងការស្វែងយល់របស់សហគមន៍អន្តរជាតិចំពោះសន្តិសុខជាតិចិន។

សៀវភៅសនេះចែកជា ៦ផ្នែក គឺ ប្រទេសចិនបានបំពេញបន្ថែមភាពប្រាកដប្រជានិងស្ថិរភាពចំពោះពិភពលោកដែលមានស្ថានការណ៍ច្របូកច្របល់ ទស្សនសន្តិសុខជាតិទូទៅបានចង្អូលបង្ហាញទិសដៅណែនាំសម្រាប់សន្តិសុខជាតិក្នុងយុគសម័យថ្មី។

ការផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការឆ្ពោះទៅមុខប្រកបដោយភាពនឹងនរនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ការពង្រឹងសន្តិសុខក្នុងការអភិវឌ្ឍ ស្វែងរកការអភិវឌ្ឍក្នុងសន្តិសុខ។ ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល ជំរុញសន្តិសុខរួមនៃអន្តរជាតិ។ ការជំរុញទំនើបកម្មប្រព័ន្ធសន្តិសុខជាតិ និងសមត្ថភាពក្នុងកំណែទម្រង់ស៊ីជម្រៅ។

សៀវភៅសបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមសន្តិសុខសកលមិនត្រឹមតែជា “ទំព័រសន្តិសុខ” នៃសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា “ទំព័រពិភពលោក” នៃទស្សនសន្តិសុខជាតិទូទៅផងដែរ ។ ប្រទេសចិនបានគ្រោងផែនការសន្តិសុខរបស់ខ្លួននិងសន្តិសុខរួម ផ្តួចផ្តើមឱ្យបង្កើនអភិបាលកិច្ចសន្តិសុខសកល អនុវត្តទស្សនអភិបាលកិច្ចសកលដែលមានការពិគ្រោះពិភាក្សាជាមួយគ្នា ការកសាងជាមួយគ្នានិងការចែករំលែកគ្នា ក៏ដូចជាប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដ ដើម្បីជំរុញឱ្យប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកលផ្លាស់ប្តូរទៅរកទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល៕

To Top