បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារ សារព័ត៌មាន របស់រដ្ឋអាហ្វ្រិកខាងជើង (APS) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសអាល់ហ្សេរីបានបញ្ជា ឱ្យបណ្តេញបុគ្គលិក ការទូតបារាំងមួយចំនួន ដែលការតែងតាំងដោយទីក្រុងប៉ារីស ដោយសារតែពួកគេ មិនអនុវត្តតាមពិធីការបានត្រឹមត្រូវ។
យោងតាមប្រភពដដែល ប្រទេសបារាំងមិនបានអនុវត្ត តាមនីតិវិធីដែលបានទាមទារ នៅក្នុងការតែងតាំងបុគ្គលិក យ៉ាងតិច១៥នាក់ដែលត្រូវបានចាត់តាំង ឱ្យកាន់តំណែងការទូត ឬកុងស៊ុលនៅអាល់ហ្សេរីនោះទេ។
កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេស អាល់ហ្សេរីបានកោះហៅស្ថានទូតបារាំងជាន់ខ្ពស់មួយរូបមកសាកសួរនិង ដើម្បីតវ៉ាទៅលើការ រំលោភបំពានក្នុងរូបភាព ធ្ងន់ធ្ងរ និងម្តងហើយម្តងទៀត នៃអនុសញ្ញាអន្តរជាតិ ដែលគ្រប់គ្រងការ តែងតាំងការទូត។
គួរឲ្យដឹងដែឬថា ការរំលោភផ្លូវការទូត ដែលគេចោទ ប្រកាន់នេះកើតឡើងខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹងនៅលើផ្នែក មួយចំនួនទៀតនៅឡើយ ។
ប្រទេសអាល់ហ្សេរី បានចោទប្រកាន់បារាំងថា បានបដិសេធម្តងហើយម្តងទៀត ចំពោះអ្នកកាន់លិខិតឆ្លងដែនការ ទូតអាល់ហ្សេរីហើយ ដំណើរការទទួលស្គាល់ សម្រាប់អគ្គកុងស៊ុលដែលទើបតែងតាំងថ្មី របស់អតីតអាណានិគមបារាំង នៅទីក្រុងប៉ារីស និង Marseille ក៏ដូចជាមន្ត្រីកុងស៊ុល៧ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានជាប់គាំងអស់ រយៈពេលជាង៥ខែមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
