ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងផ្តល់ព័ត៌មាន ចុងក្រោយ ស្តីអំពីកិច្ចពិភាក្សា ដើម្បីសន្តិភាព នៅអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយសារជាថ្មី ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត យ៉ាងច្បាស់លាស់ របស់ទីក្រុងមូស្គូ ក្នុងការឈានទៅដល់ការ ដោះស្រាយជម្លោះយូរអង្វែង។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្តល់ឱកាសដល់អ៊ុយក្រែន ដើម្បីចាប់ផ្តើមការចរចា ដោយផ្ទាល់ឡើងវិញ ដោយគ្មានលក្ខខណ្ឌជាមុន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីដែលក្រុងកៀវ បានដើរចេញជាឯកតោភាគីនៅឆ្នាំ ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន ដែលគាំទ្រ ដោយប្រទេសអឺរ៉ុបមួយចំនួន បានទាមទារឱ្យរុស្ស៊ី យល់ព្រមលើបទឈប់បាញ់ជាមុន ដើម្បីជាលក្ខខណ្ឌជាមុនសម្រាប់កិច្ចចរចា លើកនេះពោលគឺយ៉ាងហោច ណាស់៣០ថ្ងៃនៃបទឈប់បាញ់។
បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានជំរុញឱ្យទីក្រុងគៀវយល់ព្រមភ្លាមៗ ចំពោះសំណើសម្រាប់កិច្ចចរចា ដោយផ្ទាល់ដោយគ្មានលក្ខខណ្ឌ ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បាននិយាយថាគាត់នឹងរង់ចាំលោក Putin នៅទីក្រុងអង់ការ៉ានៅថ្ងៃព្រហស្បតិ៍។

យ៉ាង​ណា​ក៏​ដោយ លោក​បាន​បន្ត​ថា ក្រុង​គៀវក៏​កំពុង​រង់​ចាំ បទ​ឈប់​បាញ់​ពេញ​លេញ និង​យូរអង្វែង ចាប់​ពី​ថ្ងៃ​ស្អែក (ថ្ងៃ​ចន្ទ) ដើម្បី​ផ្តល់​មូលដ្ឋាន​ចាំបាច់​សម្រាប់​ការទូតមួយនេះផងដែរ។

នៅពេលសួរអំពីវឌ្ឍនភាពចុងក្រោយ នៃដំណើរការសន្តិភាពអ៊ុយក្រែន លោក Peskov បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា៖ ទីក្រុងមូស្គូនៅតែប្តេជ្ញាចិត្ត បន្តការចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល ដោយគ្មានលក្ខខណ្ឌជាមុន។

លោក Peskov បាននិយាយទៀតថា វិធីសាស្រ្តរបស់ទីក្រុងមូស្គូគឺសំដៅ លើការស្វែងរកដំណោះស្រាយ ការទូតពិតប្រាកដមួយចំពោះវិបត្តិអ៊ុយក្រែន ការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ និងការសម្រេចបាននូវ សន្តិភាពយូរអង្វែង។

លោកបានបន្ថែមថា សំណើរបស់ លោកPutinបានទទួលការគាំទ្រពី មេដឹកនាំនៃប្រទេសជាច្រើនរួមទាំង អ្នកនៅក្នុងអតីតសាធារណរដ្ឋសូវៀតមួយចំនួន និងសមាជិក BRICS ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top