ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ក្នុងគោលបំណងកាត់បន្ថយតម្លៃឱសថ

xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ក្នុងគោលបំណងកាត់បន្ថយតម្លៃឱសថ ដោយទាមទារឱ្យក្រុមហ៊ុនឱសថផ្តល់តម្លៃឱសថតាមវេជ្ជបញ្ជា និងប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ដទៃទៀត។ បញ្ជាប្រតិបត្ដិនេះ ណែនាំឲ្យរដ្ឋបាលទាក់ទងគោលដៅតម្លៃ ទៅកាន់ក្រុមហ៊ុនផលិតឱសថ ដើម្បីបង្កើតថា អាមេរិក ដែលជាអ្នកទិញ និងជាអ្នកផ្តល់មូលនិធិឱសថ តាមវេជ្ជបញ្ជាធំជាងគេបំផុតក្នុងពិភពលោក និងទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុត។

លេខាធិការផ្នែកសេវាសុខភាព និងមនុស្សលោក Robert F. Kennedy Jr. នឹងបង្កើតយន្តការមួយដែលអ្នកជំងឺអាមេរិក អាចទិញថ្នាំរបស់ពួកគេដោយផ្ទាល់ពីក្រុមហ៊ុនផលិត ដែលលក់ទៅឱ្យជនជាតិអាមេរិកក្នុងតម្លៃទាប “ជាប្រទេសដែលពេញចិត្តបំផុត” ដោយមិនឆ្លងកាត់ឈ្មួញកណ្តាល។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃចន្ទមុនពេលចាកចេញទៅកាន់មជ្ឈិមបូព៌ាថា “យើងនឹងបង់តម្លៃទាបបំផុតនៅលើពិភពលោក។ អ្នកណាដែលបង់តម្លៃទាបបំផុត នោះជាតម្លៃដែលយើងនឹងទទួលបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ

លោក ត្រាំ បានលើកឡើងថា ក្រុមហ៊ុនផលិតឱសថ នឹងត្រូវទម្លាក់តម្លៃសហរដ្ឋអាមេរិករបស់ពួកគេទៅកម្រិត ដែលបង់ដោយប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ឬអាចប្រឈមមុខនឹងការស៊ើបអង្កេត។ យោងតាមទិន្នន័យថ្មីៗនេះ តម្លៃដែលជនជាតិអាមេរិកចំណាយសម្រាប់ឱសថម៉ាកយីហោ គឺច្រើនជាងតម្លៃដែលប្រទេស OECD ផ្សេងទៀតបង់បីដង សូម្បីតែបន្ទាប់ពីគណនេយ្យ សម្រាប់ក្រុមហ៊ុនផលិតបញ្ចុះតម្លៃផ្តល់ជូន នៅសហរដ្ឋអាមេរិកក៏ដោយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top