បរទេស៖ មន្រ្តីអនុរក្សឧទ្យានជាតិម្នាក់ ក្នុងប្រទេសថៃ ត្រូវបានអ្នកប្រមាញ់ក្នុងតំបន់បាញ់ សម្លាប់កាលពីយប់ថ្ងៃច័ន្ទ ដែលក្រោយមកបានពន្យល់ថា គាត់បានយល់ច្រឡំថា អនុរក្សរូបនោះ គឺជាជ្រូកព្រៃ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ Kritsiri Pinprayun និង អនុរក្សពីរនាក់ផ្សេងទៀតដែលត្រូវបានចាត់ឱ្យទៅឧទ្យានជាតិ Khao Nan ហើយកំពុងល្បាត នៅភូមិទី៤ ក្នុងឃុំ Taling Chan ស្រុកថាសាលា ប្រហែលម៉ោង ១០យប់។
ប្រធាននាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ លោក Autthapol Charoenchansa បាននិយាយនៅថ្ងៃអង្គារថា ពួកគេបានបែកគ្នា ដោយម្នាក់ៗដើរតាមផ្លូវផ្សេងគ្នា និងកាន់ពិល។
សំឡេងកាំភ្លើងត្រូវបានឮ ហើយមន្ត្រីអនុរក្សម្នាក់ បាននិយាយថា គាត់ព្យាយាមទាក់ទង Kritsiri តាមវិទ្យុពីរផ្លូវ។ Kritsiri មិនបានឆ្លើយតបទេ ហើយភ្លាមៗ បន្ទាប់ពីបានរកឃើញថាត្រូវបានគេបាញ់សម្លាប់។
ក្រោយមកបុរសម្នាក់បាន រាយការណ៍ទៅសមត្ថកិច្ច ហើយបានសារភាពថាបានបាញ់សម្លាប់មន្រ្តីអនុរក្សរូបនោះ។ គាត់បានពន្យល់ថា គាត់នៅលើអង្រឹងនៅចន្លោះដើមឈើពីរ ហើយបានច្រឡំថាមន្ត្រីអនុរក្សថាជាជ្រូកព្រៃ៕
ប្រែសម្រួលៈ ណៃ តុលា
