ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់បដិសេធមិន ពិភាក្សាជាសាធារណៈ អំពីកិច្ចការងារដឹកជញ្ជូនមីស៊ីល ទៅឲ្យអ៊ុយក្រែនទៀតឡើយ

RT News

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់ចង់រក្សា ព័ត៌មានទាំងឡាយឲ្យស្ថិត នៅក្នុងទម្រង់ទាបបំផុតមួយ ជាពិសេសទៅលើកិច្ចការងារ ការដឹកជញ្ជូនសព្វាវុធនា ពេលអនាគតទៅកាន់អ៊ុយក្រែន។

មិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាល ទីក្រុងប៊ែរឡាំង ថែមទាំង បានបដិសេធ មិនពិភាក្សា ជាសាធារណៈអំពីសក្តានុពល នៃការបញ្ជូនមីស៊ីល Taurus ទៅកាន់ទីក្រុងគៀវ ទៀតផងនេះ បើយោងតាមអ្នកនាំពាក្យ រដ្ឋាភិបាលអាល្លឺម៉ង់កាលពីថ្ងៃចន្ទ។

កន្លងមកការជជែកដេញដោល ជាសាធារណៈយ៉ាងទូលំទូលាយ នៃការចែកចាយអាវុធទាំងនោះបែរ ជាបានជួយដល់ប្រទេសរុស្ស៊ីជាយុទ្ធសាស្ត្រទៅវិញនោះទេ នេះបើយោងតាមលោក Stefan Cornelius អ្នកនាំពាក្យរបស់អធិការបតីថ្មី Friedrich Merz ។ ការបញ្ជូនពីមុន ទៅឲ្យទីក្រុងគៀវ ក្រោមការដឹកនាំរបស់ Olaf Scholz ត្រូវបានពិភាក្សាយ៉ាង ទូលំទូលាយជាសាធារណៈ។

ផ្ទាំងពាណិជ្ជកម្ម

លោក Cornelius បាននិយាយថា ៖យើងក៏នឹងមិនធ្វើអត្ថាធិប្បាយលើផែនការ ណាមួយទាក់ទងនឹង ការផ្គត់ផ្គង់មីស៊ីលCruise Taurus ទៀតទេ។

លោក Cornelius បាននិយាយថា៖ព័ត៌មានអំពីអាវុធ និងគ្រាប់រំសេវដែលយើងកំពុង ផ្គត់ផ្គង់គួរតែនៅតែបើកចំហ។ ស្ថានភាពគឺខុសគ្នានៅពេល ដែលនិយាយអំពីព័ត៌មានលម្អិតដូចជាចំនួនមីស៊ីលជាក់លាក់។ ព័ត៌មាននេះមិនសំខាន់ សម្រាប់សាធារណជនទេ ប៉ុន្តែអ្នកឈ្លានពានរុស្ស៊ី អាចធ្វើការសន្និដ្ឋាន ជាយុទ្ធសាស្ត្រអំីពីវាបានទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top