ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ប្រកាសឲ្យដឹង មុនអំពីប្រធានបទ ដែលនឹងត្រូវយកមកពិភាក្សា នៅក្នុងជំនួបសប្តាហ៍នេះនៅតួគី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergey Ryabkov បាននិយាយថា ទីក្រុងមូស្គូចង់ពិភាក្សា ទៅលើអ្វីដែលជាដំណោះស្រាយ ប្រកបដោយនិរន្តរភាព ជាមួយក្រុងគៀវ ក្នុងអំឡុងពេលកិច្ចចរចា ដែលអាចធ្វើទៅបាននៅទីក្រុង អ៊ីស្តង់ប៊ុល រួមទាំងការទទួលស្គាល់ទឹកដីអតីតអ៊ុយក្រែន ជាផ្នែកសំខាន់មួយរបស់រុស្ស៊ីផង។

អ្នកការទូតជាន់ខ្ពស់ បាននិយាយជាមួយអ្នកសារព័ត៌មាន អំពីកិច្ចប្រជុំដែលបានស្នើឡើង កាលពីថ្ងៃអង្គារដោយពន្យល់ថា បញ្ហាដែលទីក្រុងម៉ូស្គូនឹងលើកឡើងគឺមានប្រសិទ្ធភាព ដូចគ្នា ដែលខ្លួនមាននាពេលកន្លងមក ហើយភាគច្រើនទាក់ទង នឹងគោលដៅនៃប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

លោក Ryabkov បាននិយាយថា ៖ ប្រធានបទទាំងនោះ នឹងក្លាយទៅជារបៀបវារៈគ្រប់ពេលវេលា របៀបធានាឱ្យមានការដោះស្រាយ ប្រកបដោយនិរន្តរភាពនៃស្ថានការណ៍ ជាដំបូងនៃការទាំងអស់ ដោយដោះស្រាយឫសគល់នៃជម្លោះនេះ ដោះស្រាយបញ្ហា ដែលទាក់ទងនឹងការធ្វើឱ្យខូចទ្រង់ទ្រាយ នៃរបបដឹកនាំក្រុងគៀវ ដែលវានឹងធានាការទទួលស្គាល់ការពិត ដែលបានអភិវឌ្ឍនាពេលថ្មីៗនេះ រួមទាំងការចូលទឹកដីថ្មីទៅក្នុងប្រទេសរុស្ស៊ី ។

មន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានគេមើលឃើញថាទំនងជាសំដៅទៅលើតំបន់ Kherson និង Zaporozhye ក៏ដូចជា Donetsk និង Lugansk សាធារណៈរដ្ឋប្រជាមានិត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងប្រទេសរុស្ស៊ីនៅចុងឆ្នាំ២០២២ បន្ទាប់ពីការបោះឆ្នោតប្រជាមតិជាច្រើនលើកនោះរួចមក។

គួរឲ្យដឹងដែរថា នៅក្រោយរដ្ឋប្រហារ Maidan ឆ្នាំ ២០១៤ក្នុងទីក្រុងគៀវ គ្រីមៀក៏បានជ្រើសរើសផ្តាច់ខ្លួនចេញពីអ៊ុយក្រែន ដោយចូលរួមជាមួយរុស្ស៊ី តាមរយៈការបោះឆ្នោតប្រជាមតិភ្លាមៗបន្ទាប់ពីនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top