ព័ត៌មានអន្តរជាតិ

លោក Xi Jinping អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាចិន-សហគមន៍ ប្រទេសអាមេរិកឡាទីន និងការាបៀននិងថ្លែងសុន្ទរកថាគន្លឹះ

ព្រឹកថ្ងៃទី១៣ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាចិន-សហគមន៍ ប្រទេសអាមេរិកឡាទីន និងការាបៀន នៅក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោក Xi Jinping បានប្រកាសថា ប្រទេសចិន និងប្រទេសអាមេរិកឡាទីន នឹងពួតដៃគ្នាកសាង គម្រោងធំចំនួន៥ ដើម្បីរួមគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ និងរួមគ្នាកសាងសហគមន៍ រួមវាសនាចិន-អាមេរិកឡាទីន ។

លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ចារទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីន»។ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសនានាមានតែរួមសាមគ្គីគ្នានិងធ្វើកិច្ចសហការនិងការសម្របសម្រួលគ្នា ទើបអាចគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ជំរុញការអភិវឌ្ឍនិងភាពរុងរឿងនៃសកលលោក ។ សង្គ្រាមពន្ធគយ និងពាណិជ្ជកម្មមិនមានអ្នកឈ្នះទេ អនុត្តរភាពមានតែធ្វើឱ្យខ្លួននៅឯកកោតែប៉ុណ្ណោះ ។ ប្រទេសចិន និងប្រទេសអាមេរិកឡាទីន និងការាបៀនសុទ្ធតែជាសមាជិកដ៏សំខាន់នៃសកលខាងត្បូង ឯករាជ្យនិងស្វ័យភាព គឺជាប្រពៃណីដ៏រុងរឿង របស់យើង ការស្តារ និងអភិវឌ្ឍន៍ គឺជាសិទ្ធិរបស់យើង សច្ចយុត្តិធម៌គឺជាការស្វែងរករួមរបស់យើង ។ ប្រទេសចិនរីករាយរួមសហការ ជាមួយប្រទេស អាមេរិកឡាទីន ដើម្បីពួតដៃគ្នាកសាងគម្រោងធំ ចំនួន៥ រួមគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ រួមគ្នាកសាងសហគមន៍ រួមវាសនាចិន-អាមេរិកឡាទីន ។ ទី១គឺគម្រោងរួមសាមគ្គីគ្នា ទី២ គម្រោងអភិវឌ្ឍន៍ ទី៣ គម្រោងអរិយធម៌ ទី៤គម្រោងសន្តិភាព ទី៥គម្រោងតភ្ជាប់ដួងចិត្ត រវាងប្រជាជននិងប្រជាជន។

លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា មិនថាស្ថានការណ៍អន្តរជាតិ មានការប្រែប្រួល យ៉ាងណាក៏ដោយ ក៏ប្រទេសចិន គឺជាមិត្តល្អ និងដៃគូល្អរបស់ប្រទេស អាមេរិកឡាទីន និងការាបៀបជារៀងរហូត ហើយនឹងប្រកៀកស្មាជាមួយប្រទេសអាមេរិកឡាទីន ក្នុងដំណើរធ្វើទំនើបកម្មរៀងៗខ្លួន ដើម្បីរួមគ្នាចារទំព័រថ្មី នៃការកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីន ៕

To Top