“បំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ឱ្យទំនាក់ទំនងចិន និងអាមេរិកឡាទីនដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ” “លើកកម្ពស់ឥទ្ធិពលជាសមូហភាព របស់ប្រទេសសកលខាងត្បូង” ។ល។ កាលពីថ្ងៃទី១៣ ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាស្តីពីចិន-សហគមន៍ប្រទេស អាមេរិកឡាទីននិងការាបៀន ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ មតិអន្តរជាតិបានផ្តោត ការយកចិត្តទុកដាក់ខ្ពស់ ។ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសថា ភាគីចិនរីករាយពួតដៃគ្នាជាមួយភាគីអាមេរិកឡាទីន កសាងគម្រោងធំចំនួន៥ ដើម្បីរួមគ្នាស្វែងរកការស្តារ និងអភិវឌ្ឍន៍ និងរួមគ្នាកសាង សហគមន៍រួមវាសនាចិន-អាមេរិកឡាទីន ។ ឥស្សរជនវិភាគបានលើកឡើងថា ប្រការនេះបានគម្រោងផែនការ អភិវឌ្ឍន៍សម្រាប់អនាគតដ៏វែងឆ្ងាយនៃទំនាក់ទំនងចិន-អាមេរិកឡាទីន និងផ្តល់ការណែនាំជាយុទ្ធសាស្ត្រ ។
ឆ្នាំនេះជាខួបទី១០ នៃការដំណើរការជាផ្លូវការនូវវេទិកាចិន-សហគមន៍ ប្រទេសអាមេរិកឡាទីន និងការាបៀន ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានទៅបំពេញទស្សនកិច្ច នៅតំបន់អាមេរិកឡាទីននិង ការាបៀន៦លើកជាបន្តបន្ទាប់ ដែលគ្រោងផែនការអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងចិន និងអាមេរិកឡាទីនដោយផ្ទាល់ ។

ភាគីទាំងពីរបានអនុវត្ត គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង២០០ ក្នុងក្របខ័ណ្ឌស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ដែលបានបង្កើតឱកាសការងារ ចំនួនជាង១លានកន្លែង ។ ផែនការបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងចិននិងអាមេរិកឡាទីនចំនួន១ពាន់នាក់ ផែនការស្តីពីដៃគូវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន-អាមេរិកឡាទីននិងឆ្នាំផ្លាស់ប្តូរវប្បធម៌ចិន-អាមេរិកឡាទីន ។ល។
ចិនបានទទួលប្រជាប្រិយភាពនៅអាមេរិកឡាទីន ហើយអាមេរិកឡាទីនក៏បានទទួលប្រជាប្រិយភាពនៅចិនដែរ ។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា វេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀនបានធំធាត់ឡើងពីពន្លកខ្ចីទៅជាដើមឈើខ្ពស់ ។
សម្លឹងមើលទៅកាន់អនាគត តើវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀននឹងទទួលការអភិវឌ្ឍឱ្យបានកាន់តែល្អតាមរបៀបណា? ភាគីចិនបានថ្លែងថា រីករាយពួតដៃជាមួយភាគី អាមេរិកឡាទីន ដើម្បីកសាងគម្រោងសាមគ្គីភាព គម្រោងអភិវឌ្ឍន៍ គម្រោងអរិយធម៌ គម្រោងសន្តិភាព និងគម្រោង តភ្ជាប់ក្រអៅបេះដូង ប្រជាជន។ លោក Zhou Zhiwei អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សា ស្រាវជ្រាវអាមេរិកឡាទីន នៃបណ្ឌិតសភា វិទ្យាសាស្ត្រ សង្គមចិន បានយល់ឃើញថា “គម្រោងធំៗចំនួន៥” មានភាពលម្អិត និងភាពគ្រប់ជ្រុងជ្រោយ ដែលមានស្រទាប់យ៉ាង ច្បាស់លាស់ វាមានទិសដៅ និងគំនិតផ្តួចផ្តើមផង ហើយក៏មានវិធានការជាក់ស្តែងផងដែរ ពោលគឺមានអត្ថន័យណែនាំ ដ៏សំខាន់ចំពោះការអភិវឌ្ឍក្នុងរយៈពេលយូរ នៃទំនាក់ទំនងរវាងចិននិងអាមេរិកឡាទីន ។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ពីគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យនៃកំពង់ផែ Penasco របស់ម៉ិកស៊ិកដល់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ភ្នំ Belo Monte របស់ប្រេស៊ីល រហូតដល់កំពង់ផែ Chancay របស់ប៉េរូដែលបើកច្រកពាណិជ្ជកម្មថ្មីតាមដីគោកនិងសមុទ្ររវាងអាស៊ីនិងអាមេរិកឡាទីន ចាត់ទុកការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាការណែ នាំកិច្ចសហប្រតិបត្តិការ រវាងចិននិងអាមេរិកឡាទីន បាននាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនអាមេរិកឡាទីន ។
អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធដែរ ។ ឈរនៅទីចាប់ផ្តើមថ្មី ក្នុងប្រវត្តិសាស្ត្រ ចាត់ទុក“គម្រោងធំៗ ចំនួន៥”ជាផែនការគោល និងការណែនាំ មិត្តភក្តិចិននិងអាមេរិកឡាទីនដែលនៅសែនឆ្ងាយពីគ្នានឹងរួមគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ បំពេញបន្ថែមកម្លាំងចលករសម្រាប់ឱ្យសហគមន៍រួមវាសនាចិននិងអាមេរិកឡាទីនដើរកាន់តែមានភាពរឹងមាំនិងកាន់តែស៊ីជម្រៅ ជំរុញសាមគ្គីភាពនិង កិច្ចសហប្រតិបត្តិការរវាង “ប្រទេសសកលខាងត្បូង” ដើម្បីបំពេញបន្ថែមស្ថិរភាពនិង ថាមពលវិជ្ជមានក្នុងពិភពលោក ដែលមានភាពរង្គោះរង្គើជាបន្តបន្ទាប់ ៕
