ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចាប់ខ្លួនក្រុមជ្រុលនិយម King Peter ដែលប្រកាសខ្លួនឯងជា អ្នកប្រឆាំងរដ្ឋ

RT News

បរទេស៖ អាជ្ញាធរអាល្លឺម៉ង់បានហាមឃាត់ក្រុមជ្រុលនិយមដែលគេស្គាល់ថាជា “Kingdom of Germany” ហើយបានចាប់ខ្លួនសមាជិកកំពូលៗរបស់ខ្លួនចំនួន ៤នាក់ រួមទាំង “king” ដែលប្រកាសដោយខ្លួនឯងរបស់ក្រុមនេះ គឺលោក Peter Fitzek ។ ក្រុមអបគមន៍បានប្រកាសខ្លួនឯងថាជា “រដ្ឋប្រឆាំង” ដែលគ្រប់គ្រងដោយព្រះមហាក្សត្រដាច់ខាត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា Kingdom of Germany មានទំនាក់ទំនងជាមួយចលនា Reichsburger (Reich Citizens) ដែលជាបណ្តាញដឹកនាំដោយស្តាំនិយមជ្រុល ដែលបដិសេធភាពស្របច្បាប់នៃរដ្ឋអាល្លឺម៉ង់សម័យទំនើប។ យោងតាមទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ប្រទេសអាល្លឺម៉ង់ បុគ្គលប្រហែល ២៥.០០០ នាក់បានចូលរួមយ៉ាងសកម្មនៅក្នុងក្រុម Reichsburger នៅទូទាំងប្រទេស។

អ្នកប្រកាន់ខ្ជាប់បានអះអាងថា Reich របស់អាល្លឺម៉ង់ជាប្រវត្តិសាស្ត្រនៅតែបន្តកើតមាន ហើយបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ រួមទាំងសភា ច្បាប់ និងប្រព័ន្ធតុលាការ។ សមាជិកនៃក្រុម ក៏បានបដិសេធកាតព្វកិច្ចរដ្ឋដូចជាការបង់ពន្ធ ឬការផាកពិន័យជាដើម។

មន្ត្រីប៉ូលីសប្រហែល ៨០០ នាក់បានធ្វើការវាយឆ្មក់កាលពីថ្ងៃអង្គារ ដោយកំណត់គោលដៅទៅលើទ្រព្យសម្បត្តិដែលមានទំនាក់ទំនងជាមួយក្រុមនេះ និងលំនៅដ្ឋានរបស់សមាជិកសំខាន់ៗរបស់ខ្លួននៅទូទាំងប្រទេសអាល្លឺម៉ង់៕

ប្រែប្រួលៈ ណៃ តុលា

To Top