ប៊ែរឡាំង៖ អធិការបតីថ្មីរបស់អាល្លឺម៉ង់ លោក Friedrich Merz បានសន្យាថា នឹងធ្វើឱ្យសន្តិសុខជាតិកាន់តែរឹងមាំ និងស្តារសេដ្ឋកិច្ចជា អាទិភាពកំពូលនៅក្នុង សុន្ទរកថា បើកសម្ពោធចូលកាន់ តំណែងរបស់លោក។

ថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូង របស់លោកក្នុងនាមជាអធិការបតី ក្នុងសភាជាន់ ទាបលោក Merz បានគូសបញ្ជាក់អំពីរបៀបវារៈគោលនយោបាយ នៃរដ្ឋាភិបាលចម្រុះ របស់លោក ដែលបង្កើតឡើង ដោយសហភាពប្រជាធិបតេយ្យ គ្រិស្តសាសនា/សង្គមគ្រីស្ទាន (CDU/CSU) និងគណបក្ស សង្គមប្រជាធិបតេយ្យ (SPD) ។
ក្នុងអំឡុងពេលសុន្ទរកថា លោកបានប្រកាសពីការពង្រឹង កងកម្លាំងប្រដាប់អាវុធរបស់អាល្លឺម៉ង់ ជាអាទិភាពកំពូល ក្នុងនោះលោកបានប្តេជ្ញាផ្តល់ធនធាន ចាំបាច់សម្រាប់វា ដើម្បីក្លាយជាកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតនៅអឺរ៉ុប។
ជាផ្នែកមួយ នៃកិច្ចព្រមព្រៀងចម្រុះរវាង CDU/CSU និង SPD ភាគីនានាបានសម្រេចចិត្តលើកលែង ការចំណាយ លើវិស័យ ការពារជាតិលើសពី ១ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលអនុញ្ញាត ឱ្យមានការផ្តល់មូលនិធិ ដែលអាចបត់បែនបាននៃតម្រូវការយោធា។
ងាកទៅមើលសេដ្ឋកិច្ចវិញលោក Merz បានទទួលស្គាល់ថា អាល្លឺម៉ង់បច្ចុប្បន្នកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។ លោកបានកំណត់អត្តសញ្ញាណ ការិយាធិបតេយ្យលើសលប់ ថ្លៃថាមពលខ្ពស់ និងរបបពន្ធដ៏មានបន្ទុកជាឧបសគ្គសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចអាល្លឺម៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
