បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សហរដ្ឋអាមេរិក បានស្នើឱ្យបន្តកិច្ចចរចា ផ្នែកសន្តិសុខ ដែលជាប់គាំងយូរ ក្រោមក្របខណ្ឌក្រុមប្រឹក្សា រវាងអង្គការណាតូនិងរុស្សី NATO-Russia (NRC) ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីចរចាកិច្ចព្រមព្រៀង សន្តិភាពនៅក្នុងជម្លោះអ៊ុយក្រែនផងដែរ។
របាយការណ៍នេះកើតឡើងមុនការចរចា ផ្ទាល់រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន។NRC ដែលជាវេទិកាមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ សម្រាប់ការសន្ទនា រវាងប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងទីក្រុងមូស្គូ និងដើម្បីបញ្ឈប់ប្រតិបត្តិការ ជាក់ស្តែងក្នុងឆ្នាំ២០១៤ ប្រកបដោយប្រសិទ្ធភាព។
នៅក្នុងឆ្នាំនោះទឹកដី Crimea បានចូលរួម ជាមួយសហព័ន្ធរុស្ស៊ី បន្ទាប់ពីធ្វើប្រជាមតិ បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធគាំទ្រ ដោយលោកខាងលិចនៅទីក្រុងគៀវ ។ ក្រុមប្រឹក្សាបានជួបពិភាក្សាគ្នា អំពីស្ថានការណ៍នៅអ៊ុយក្រែន ១១ដង រហូតដល់ជម្លោះកើនឡើងនៅឆ្នាំ ២០២២ បន្ទាប់មកណាតូបានកាត់ផ្តាច់ ទំនាក់ទំនងទាំងអស់ ។
តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិកបានស្នើឱ្យធ្វើឲ្យដំណើរការ នៃទ្រង់ទ្រាយ NRC ឡើងវិញ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីពិភាក្សាជាមួយរុស្ស៊ី ក្នុងការបង្កកជម្លោះអ៊ុយក្រែន ។
កាលពីខែមុន បេសកជនពិសេស របស់សេតវិមានលោក Steve Witkoff បានទៅបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ ហើយត្រូវបានគេរាយការណ៍ថា បានព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យយល់ព្រមលើបទឈប់បាញ់ ដែលនឹងផ្អាកការប្រយុទ្ធគ្នានៅតាមជួរមុខបច្ចុប្បន្ន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម និងការទទួលស្គាល់ របស់អាមេរិកលើតំបន់គ្រីមៀ៕
ប្រែសម្រួល៖ស៊ុនលី
