ថ្ងៃទី ១៦ ខែឧសភា មហាសន្និបាត លើកសរសើរគំរូខ្លួនទីពឹងខ្លួន និងអ្នកឈានមុខគេ ក្នុងការជួយជនមានពិការភាពទូទាំងប្រទេសចិនលើកទី ៧ បានបើកធ្វើនៅក្រុងប៉េកាំង។ លោកប្រធានរដ្ឋចិន Xi Jinping បានផ្តល់អនុសាសន៍ដ៏សំខាន់ថា ក្នុងឱកាសទិវាជំនួយជនមានពិការភាពជាតិលើកទី ៣៥ សូមតាងនាមមជ្ឈិមបក្ស សម្តែងការអបអរសាទរចំពោះ បុគ្គលគំរូដែលខ្លួនទីពឹងខ្លួន បុគ្គលនិងអង្គភាពឈានមុខគេក្នុងការងារជនពិការ ព្រមនិងសម្តែងការសួរសុខទុក្ខចំពោះជនពិការទាំងឡាយនិងសាច់ញាតិរបស់ពួកគេ និងបុគ្គលិកការងារជនមានពិការភាពទូទាំងប្រទេសចិន។
លោកប្រធានរដ្ឋចិនXi Jinping បានលើកឡើងថា ជនពិការជាកម្លាំងសំខាន់សម្រាប់ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ជាក្រុមមនុស្សមាន ការលំបាកដែលត្រូវ ការការយកចិត្តទុកដាក់និងការតាមដានជាពិសេស។ ក្នុងដំណើរការថ្មី ត្រូវប្រកាន់ខ្ជាប់នូវការ ចាត់ទុកគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេស របស់ប្រទេសចិន ជាការណែនាំ ធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធបេឡាសន្តិសុខសង្គមរបស់ជនពិការ និងប្រព័ន្ធផ្តល់សេវាកម្ម និងការថែទាំ ដើម្បីធានាយ៉ាងប្រាកដ ប្រជានូវសិទ្ធិនិងផលប្រយោជន៍ស្មើភាព របស់ជនពិការ និងជំរុញបុព្វហេតុជនពិការ ឱ្យអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ ៕
