ព័ត៌មានអន្តរជាតិ

អធិការបតីថ្មីអាល្លឺម៉ង់ បានច្រានចោលនូវលទ្ធភាព នៃការបើកដំណើរការឡើងវិញបំពង់ឧស្ម័ន Nord Stream 2

Xinhua

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានច្រានចោល នូវលទ្ធភាពនៃការចាប់ផ្តើមឡើងវិញនូវ ប្រតិបត្តិការបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 ដ៏ចម្រូងចម្រាស។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Die Zeit ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍លោក Merz ត្រូវបានចោទសួរអំពីអនាគតនៃបំពង់បង្ហូរប្រេង ជាពិសេសនៅក្នុងពន្លឺនៃការសម្រេចចិត្តរបស់តុលាការស្វីសនាពេលថ្មីៗនេះ ដែលបានរារាំងប្រតិបត្តិករ Nord Stream 2 ពីការក្ស័យធន ដោយទ្រឹស្តីថា អាចរក្សាប្រតិបត្តិការបាន។

អធិការបតីថ្មីអាល្លឺម៉ង់រូបនេះ បានលើកឡើងថាបំបង់ប្រេង Nord Stream 2 បច្ចុប្បន្នមិនមានការអនុញ្ញាតិប្រតិបត្តិការនោះទេ ហើយវាមិនគួរផ្លាស់ប្តូរនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បំពង់បង្ហូរប្រេង Nord Stream 2 ដំណើរការនៅក្រោមសមុទ្របាល់ទិកពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់។  វា​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​មិន​ដែល​អាច​ដំណើរការ​បាន​នោះទេ បន្ទាប់​ពី​អាល្លឺម៉ង់​បាន​បញ្ឈប់​ដំណើរការ​បញ្ជាក់​របស់​ខ្លួន​បន្ទាប់​ពី​មាន​ជម្លោះ​នៅ​អ៊ុយក្រែន។

នៅខែកញ្ញា ឆ្នាំ២០២២ ការផ្ទុះនៅក្រោមទឹកបានកើតឡើងនៅលើបំពង់ Nord Stream 1 និង Nord Stream 2 ដែលបណ្តាលឱ្យមានការលេចធ្លាយដ៏ធំ ដែលធ្វើអោយខ្សែបំពង់បីក្នុងចំណោមបួន មិនអាចដំណើរការបាន ហើយវាបានផ្អាកដំណើរការរហូតមកដល់ពេលនេះ៕

ប្រែសម្រួល ឈូក បូរ៉ា 

To Top