ព័ត៌មានអន្តរជាតិ

បារាំងបដិសេធថា មិនបានជ្រៀតជ្រែក ទៅក្នុងកិច្ចការងារ បោះឆ្នោត របស់រូម៉ានីនោះទេ

RT News

បរទេស ៖ យោងតាមការអះអាង ដោយក្រសួងការបរទេសបារាំង បានចេញមកបដិសេធយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងណាមួយដើម្បីជ្រៀតជ្រែក ក្នុងការបោះឆ្នោតប្រធានាធិបតី របស់ប្រទេសរូម៉ានី បន្ទាប់ពីស្ថាបនិក Telegram លោក Pavel Durov បានអះអាងថាគាត់ត្រូវបានស្នើសុំឱ្យ បំបិទសំឡេងក្រុមបក្សអភិរក្សរ៉ូម៉ានី នៅលើវេទិកាមុនការបោះឆ្នោត នៅថ្ងៃអាទិត្យ។

ការបោះឆ្នោតជុំទី២នៅប្រទេសរូម៉ានី កំពុងត្រូវបាន ប្រកួតប្រជែងដោយលោក Nicusor ក្រុមបក្សកណ្តាលដែលគាំទ្រ សហភាពអឺរ៉ុប និងក្រុម Eurosceptic គឺលោកGeorge Simion ដែលបានកំពុងប្រជែង យ៉ាងកៀកកិត ក្នុងការប្រណាំងដ៏តឹងតែងនេះ។

លោកDurov បាននិយាយនៅក្នុងការបង្ហោះនៅលើ Telegram នៅថ្ងៃបោះឆ្នោតថា រដ្ឋាភិបាលអឺរ៉ុបខាងលិច បានចូលទៅជិតក្រុមហ៊ុនរបស់គាត់ជាមួយនឹងសំណើដើម្បីរារាំងអ្នកអភិរក្សនៅក្នុងប្រទេសរូម៉ានីមុនពេលការបោះឆ្នោត។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ់ាងណាក្ទី មហាសេដ្ឋីសហគ្រិន បច្ចេកវិទ្យារូបនេះ មិនបានបញ្ចេញឈ្មោះប្រទេសនៅពីក្រោយការស្នើសុំនោះទេ ប៉ុន្តែបានបង្ហោះរូប Emoji មួយប្រភេទដែលគ្រប់គ្នាអាច សំដៅបានទៅប្រទេសបារាំង។

ប៉ុន្មានម៉ោងក្រោយមក ក្រសួងការបរទេស បារាំងបានឆ្លើយតប ជាមួយនឹងសេចក្តីថ្លែងការណ៍ ដ៏វែងមួយស្តីពី X ដែលហៅថា ការចោទប្រកាន់ថ្មីៗនេះ ប្រឆាំងនឹងប្រទេសបារាំង ទាំងស្រុង និងដោយគ្មានមូលដ្ឋានច្បាស់លាស់៕

ប្រែសម្រួល៖ស៊ុនលី

To Top