ព័ត៌មានអន្តរជាតិ

លោក Putin គូសបញ្ជាក់អំពីលទ្ធផល ដែលទីក្រុងមូស្គូចង់ បានពីអ៊ុយក្រែន

RT News

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ចេញផ្សាយដោយទូរទស្សន៍ Russia 1 TV កាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីកំពុងស្វែង រកការសម្រេចបាននូវ សន្តិភាពយូរអង្វែង និងនិរន្តរភាព ដោយការលុបបំបាត់ ឫសគល់នៃជម្លោះអ៊ុយក្រែន។

នៅក្នុងឃ្លីបវិដេអូមួយដែល ត្រូវបានបង្ហោះដោយអ្នកកាសែត Pavel Zarubin នៅលើ Telegram លោក Putin បាននិយាយថា រុស្ស៊ីមាន កម្លាំង និងធនធានគ្រប់គ្រាន់ ដើម្បីនាំយកអ្វីដែលបានចាប់ផ្តើមនៅឆ្នាំ២០២២ ដល់ការសន្និដ្ឋានដ៏សមហេតុផលរបស់ខ្លួន ខណៈដែលសម្រេច បាននូវគោលដៅសំខាន់ៗរបស់ទីក្រុងមូស្គូ។

លោកបានបន្ថែមថា ប្រទេសរុស្ស៊ីចង់ លុបបំបាត់បុព្វហេតុដែលបណ្តាលឱ្យមានវិបត្តិនេះ បង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព ប្រកបដោយនិរន្តរភាព យូរអង្វែង និងធានាសន្តិសុខ នៃរដ្ឋរុស្ស៊ី និងផលប្រយោជន៍របស់ប្រជាជន យើងនៅក្នុងដែនដី ទាំងនោះ ដែលយើងតែងតែនិយាយអំពីវា។

ជាក់ស្តែងប្រធានាធិបតីរុស្សីគឺ បានសំដៅទៅលើទឹកដីនៃតំបន់ Crimea, Donetsk និង Lugansk  និងតំបន់ Kherson ព្រមទាំង Zaporozhye ដែលបោះឆ្នោត​គាំទ្រ​យ៉ាង​លើសលប់​ ក្នុង​ការ​ចូល​រួម​ជាមួយ​រុស្ស៊ី ​ក្នុង​ប្រជាមតិ​ក្នុង​ឆ្នាំ​២០១៤ និង​២០២២។

មេដឹកនាំរុស្សីរូបនេះ​បាន​និយាយទៀត​ថា ប្រជាជន​នៅ​អតីត​ដែនដី​ អ៊ុយក្រែន​ទាំង​នេះបានចាត់ទុក​ភាសា​រុស្ស៊ី​ជា​ភាសា​កំណើត​របស់​ពួកគេ ហើយ​ចាត់ទុក​រុស្ស៊ី​ជា​ទឹកដី​កំណើត​ របស់​ពួកគេដូចគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top